សន្តិសុខសង្គម
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា បន្តចុះរដ្ឋបាលតំបន់ស្មុគស្មាញ បុរីកីឡា រក្សាសន្តិសុខជូនពលរដ្ឋ
មនុស្សចំនួន ០៤ នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា នាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា ក្រោយចុះធ្វើរដ្ឋបាលនៅអគារបុរីកីឡា។

ការចុះធ្វើរដ្ឋបាលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ ដោយមានបទបញ្ជាពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានចាត់ឲ្យ លោក ណុប ផា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះធ្វើរដ្ឋបាលតំបន់ដែលមានភាពស្មុគស្មាញក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់នូវរាល់បញ្ហាអសន្តិសុខដែលអាចកើតមានឡើង បង្កភាពភ័យខ្លាចដល់ពលរដ្ឋ និងបានឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន ០៤ នាក់ ធ្វើតេស្តរកសារធាតុញៀន រួចបញ្ជូនទៅមន្ទីរសង្គមកិច្ចធ្វើការកែប្រែអប់រំបន្ត។

លោក ណុប ផា អភិបាលរងខណ្ឌ ៧ មករា តំណាងលោកអភិបាលខណ្ឌ បានប្រាប់ឱ្យដឹងថា អាជ្ញាធរខណ្ឌតែងបានយកចិត្តទុកដាក់ក្នុងការចុះធ្វើរដ្ឋបាលជាប់ជាប្រចាំនៅតំបន់អគារបុរីកីឡានេះ ព្រោះតំបន់នេះ ជាតំបន់ភូមិសាស្ត្រស្មុគស្មាញ ឧស្សាហ៍កើតមានសកម្មភាពក្មេងទំនើង ជនញៀនថ្នាំ និងអំពើអសន្តិសុខមួយចំនួនដែលកើតមានឡើងទាំងពេលយប់ និងពេលថ្ងៃ បង្កជាក្តីព្រួយបារម្ភដល់ពលរដ្ឋជាច្រើនរស់នៅក្នុងតំបន់អគារមួយនេះ។

លោកអភិបាលរងបន្តថា បច្ចុប្បន្ន ភាពអនាធិបតេយ្យ និងសកម្មភាពអសន្តិសុខមួយចំនួននៅតំបន់បុរីកីឡា មានភាពល្អប្រសើរឡើងច្រើនហើយ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងអាជ្ញាធរ ក៏មិនបានបន្ធូរដៃក្នុងការមានវិធានការរដ្ឋបាលលើបញ្ហានេះឡើយ គឺនៅបន្តធ្វើកិច្ចការងារនេះរហូតទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីជាការធានាបានសន្តិសុខល្អជូនពលរដ្ឋ។

ប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡានេះ បានសម្តែងក្តីសប្បាយរីករាយ និងពេញចិត្តបំផុតចំពោះសកម្មភាពចុះធ្វើរដ្ឋបាលរបស់ក្រុមអាជ្ញាធរ ដែលនេះជាការទប់ស្កាត់ បង្ការបានពីសកម្មភាពអសន្តិសុខនានា ដែលតែងកើតមានឡើងពីជនទំនើង ឬមុខសញ្ញាជាក្រុមជនសង្ស័យផ្សេងៗ ដែលយកតំបន់អគារបុរីកីឡា ជាទីកន្លែងសម្រាប់ប្រព្រឹត្តិបទល្មើស ឬប្រើប្រាស់គ្រឿងញៀនជាដើម។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី ០១ នោះទេ ដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា ចុះធ្វើរដ្ឋបាលនៅតំបន់បុរីកីឡានេះ។ ហើយការចុះធ្វើរដ្ឋបាលកាលពីពេលកន្លងៗ ទៅ គឺតែងតែបានប្រមូលក្រុមជនទំនើង ក្មេងញៀនថ្នាំ ជនអនាថា ឬជនសង្ស័យមួយចំនួនដែលបានប្រព្រឹត្តិបទល្មើសលួច ឆក់ ឬគ្រឿងញៀនជាដើម ដោយបានធ្វើការដកហូតវត្ថុតាងជាច្រើនជាបន្តបន្ទាប់ និងបានឃាត់ខ្លួនមនុស្ស ហើយប្រើវិធានការអប់រំ រួមជាវិធានការច្បាប់៕
អត្ថបទ ៖ សុភា





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


