សន្តិសុខសង្គម
ម៉ូតូបំពាក់ស៊ីមាំងកែច្នៃជាច្រើនគ្រឿង ត្រូវអាវុធហត្ថឃាត់ទុករយៈពេល ៣ ខែ
ម៉ូតូជាច្រើនគ្រឿង ដែលបំពាក់បំពង់ស៊ីមាំងកែច្នៃខុសបច្ចេកទេស ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ ធ្វើការឃាត់រក្សាទុករយៈពេល ៣ ខែ ទើបប្រគល់ឱ្យម្ចាស់វិញ។

ហេតុការណ៍ឃាត់ម៉ូតូកែច្នៃបំពង់ស៊ីមាំងនេះ កាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតនៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូជាង ២០ គ្រឿង ក្នុងនោះមានបំពាក់ស៊ីមាំង និងកែច្នៃខុសបច្ចេកទេស ខុសពីទ្រង់ទ្រាយដើម។ ជាក់ស្ដែងអ្នកដែលជិះម៉ូតូមានការកែច្នៃទាំងនេះ ភាគច្រើនសុទ្ធតែជាយុវជនវ័យជំទង់។ ចំពោះម៉ូតូមួយចំនួនដែលមានស៊ីមាំងញ៉ុកទៅដោយបំណែកដែក ខ្លះហៅថាសំបុក និងម៉ូតូខ្លះទៀត ប្រើប្រាស់ស៊ីមាំងកុម្ម៉ង់ទិញពីក្រៅប្រទេស មានសំឡេងរំខានខ្លាំងផងដែរ។

បច្ចុប្បន្នម៉ូតូជាច្រើនគ្រឿង ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនយកទៅរក្សាទុកនៅការិយាល័យជាបណ្ដោះអាសន្ន ដែលមានរយៈពេល ៣ ខែ មុននឹងប្រគល់ជូនសាមីខ្លួនវិញ ដោយតម្រូវឲ្យមានអាណាព្យាបាលមកជាមួយផងដែរ៕
អត្ថបទ ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


