សន្តិសុខសង្គម
អាជ្ញាធរខណ្ឌសែនសុខស្ថាបនាប្រព័ន្ធលូថ្មីមួយខ្សែដើម្បីរំដោះទឹកពីប្រឡាយអូរអាគុជ ទៅស្ថានីយបូមទឹកកប់ស្រូវ
រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌសែនសុខ បានស្ថាបនាប្រព័ន្ធលូរំដោះទឹកថ្មីមួយខ្សែទំហំ ១,៥០ម៉ែត្រ នៅលើផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីរំដោះទឹកពីប្រឡាយអូរអាគុជ ទៅស្ថានីយបូមទឹកកប់ស្រូវ។

លោក ធាម ច័ន្ទសេរីវុឌ្ឍ បានឱ្យដឹងថា ប្រព័ន្ធលូរំដោះទឹកថ្មីនេះមានទំហំ ១,៥០ម៉ែត្រ (ផ្នែកខាងលិចផ្លូវ) ជាគម្រោងរបស់សាលារាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌសែនសុខ ដែលត្រូវធ្វើចាប់ពីផ្លូវលេខ ១៩៨៦ ដល់ផ្លូវលេខ១៩៦៦ (ផ្សារថៃហួត) ប្រវែង៧៥០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ដើម្បីបង្ហូរទឹកពីប្រឡាយអូរអាគុជទៅស្ថានីយបូមទឹកកប់ស្រូវឲ្យបានលឿន កុំឲ្យមានការជន់លិចនារដូវវស្សាខាងមុខ។ លោក ធាម ច័ន្ទសេរីវុឌ្ឍ បន្ថែមថា ផ្លូវ១០០៣នេះ បានដាក់ប្រព័ន្ធលូម្តងរួចហើយ គឺនៅផ្នែកខាងកើត ហើយបច្ចុប្បន្នកំពុងដាក់ប្រព័ន្ធលូនៅផ្នែកខាងលិច ហើយនាពេលខាមុខ ផ្លូវមួយខ្សែនេះគឺមានប្រព័ន្ធលូរំដោះ២រត់ទន្ទឹមគ្នា។

លោក ប៊ុន រ៉ាវី ប្រជាពលរដ្ឋលក់ដូរនៅផ្លូវ១០០៣ បាលើកឡើងថា កន្លងមកផ្លូវមួយខ្សែនេះតែងតែលិចលង់ នៅពេលខែវស្សា ភ្លៀងធ្លាក់ខ្លាំងៗ ពិបាកក្នុងការប្រកបអាជីវកម្ម និងធ្វើដំណើរផងដែរ។ លោកក៏សូមអរគុណដល់អាជ្ញាធរបាន ស្ថាបនាដាក់លូរំដោះទឹកបន្ថែមមួយខ្សែនេះ និងសង្ឃឹមថា អាចជួយរំដោះទឹកលិចលង់បានលឿនជាងមុន។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌសែនសុខ បានជូនដំណឹងដលប្រជាពលរដ្ឋពីការស្ថាបនាបប្រព័ន្ធលូថ្មីនេះ ដើម្បីជាការចូលរួម សហការ និងបង្កលក្ខណៈងាយស្រួលជាមួយអាជ្ញាធរ ដោយរុះរើសំយ៉ាប និងសំណង់គ្រប់ប្រភេទចេញពីចំណីផ្លូវសាធារណៈឲ្យបានមុនថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥៕
អត្ថបទ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


