Connect with us

សន្តិសុខសង្គម

លោក ហង្ស សំណាង និងបក្ខពួកត្រូវបានបញ្ជូនដល់ស្នងការខេត្តស្វាយរៀង ដើម្បីសួរនាំបន្ត

បានផុស

នៅ

កម្លាំងនគរបាលនៃអធិការដ្ឋានគរបាលស្រុកកំពង់រោទ៍ បានបញ្ជូនខ្លួនអ្នកសារព័ត៌មានឈ្មោះ ហង្ស សំណាង រួមទាំងបក្ខពួកពីរនាក់ទៀតដល់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងហើយ ដើម្បីសួរនាំបន្ត ពាក់ព័ន្ធករណីផ្សព្វផ្សាយរឿងកងទ័ព។ នេះបើតាមការបញ្ជាក់ពីលោកលោកវរសេនីយ៍ឯក ហែម សាមុត អធិការនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី៣០ឧសភានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកអធិការស្រុក ករណីនេះ គឺជាសមត្ថកិច្ចជំនាញរបស់កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ដោយកម្លាំងរបស់លោកគ្រាន់តែសហការចូលរួមប៉ុណ្ណោះ ហើយក្រោយពីសួរនាំបានមួយចំនួន ក្រុមអ្នកសារព័ត៌មានលោក ហង្ស សំណាង ក៏បានកម្លាំងជំនាញខេត្តនាំទៅស្នងការដ្ឋានខេត្តដើម្បីសួរនាំបន្ត។

លោក ហង្ស សំណាង រួមទាំងបក្ខពួក២នាក់ផ្សេងទៀតត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀងនាំខ្លួនមកសួរនាំ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីផលិតវីដេអូផ្សព្វផ្សាយលើបណ្ដាលសង្គមរបស់ខ្លួនពាក់ព័ន្ធនឹងកងទ័ពកម្ពុជា។ បន្ទាប់ពីផ្សព្វផ្សាយនៅលើបណ្ដាញសង្គម មានមតិមហាជនជាច្រើនបានរិះគន់ ដែលមួយចំនួនក៏បានលើកឡើងថា នេះជាការសំដែងវាយប្រហារលើកងទ័ព និងធ្វើឲ្យប៉ះពាល់ដល់តម្លៃកងទ័ពផងដែរ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម