Connect with us

សន្តិសុខសង្គម

ជនសង្ស័យ ០២ នាក់ ជិះម៉ូតូឆក់កាបូបជនបរទេស ០២ នាក់ បានសម្រេច ក្នុងមូលដ្ឋានខណ្ឌដូនពេញ

បានផុស

នៅ

ជនបរទេស ០២ នាក់ ត្រូវ​ជនសង្ស័យ ០២ នាក់ ធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច រួច​គេចខ្លួន​ដោយ​សុវត្ថិភាព ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៤០ នាទី​យប់ ថ្ងៃ​ទី ១៤ ខែ​កក្កដា ឆ្នាំ ២០២៥ តាម​បណ្តោយ​ផ្លូវ​លេខ ៤៧ កែង​ផ្លូវ​លេខ ៨៦ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​អ្នក​បើក​កង់​បី បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ដឹក​ជនបរទេស​ចំនួន ០៤ នាក់ ពី​គិរីរម្យ​ទៅ​បេនឡាន ដោយ​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​ផ្លូវ​លេខ ៨៦ ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ ០២ នាក់ ជិះ​ម៉ូតូ ០១ គ្រឿង​ឌុប​គ្នា ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនបរទេស​បានសម្រេច រួច​ជិះ​រត់​គេច​ខ្លួន​តាម​ផ្លូវ​លេខ ៨៦ បាត់ស្រមោល។

ប្រភព​ដដែល​បន្ត​ថា ភ្លាមៗ នោះ គាត់​ក៏បាន​បើក​កង់​បី​ដេញ​តាម​ដែរ ប៉ុន្តែ​ជនបរទេស ០២ នាក់ ទាមទារ​ឲ្យ​គាត់​នៅ​បេនឡាន ដើម្បី​ធ្វើដំណើរ​ទៅ​ខេត្ត​សៀមរាប។ ចំណែក​ជនបរទេស ០២ នាក់​ទៀត ដែល​ត្រូវ​ចោរឆក់​កាបូប​នោះ បាន​ត្រឡប់​ទៅកាន់​ទីតាំង​កើតហេតុ​វិញ​ជាមួយគ្នា ដោយ​ខកខាន​ការ​ធ្វើ​ដំណើរ​ទៅ​ខេត្ត ព្រោះ​ក្នុង​កាបូប​នោះ​មាន​ដាក់​សម្ភារៈ​ជាមួយគ្នា។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ក៏បាន​ចុះ​មក​ដល់​ទីតាំង​កើតហេតុ និង​នាំ​ជនបរទេស​ទាំង ០២ នាក់ ខាងលើ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម