Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ ០១ ខ្នង ទាំងស្រុង នៅសង្កាត់សាក់សំពៅ

បានផុស

នៅ

លំនៅឋាន​ប្រជាពលរដ្ឋ ០១ ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​រង​ការ​ខូចខាត​ទាំង​ស្រុង ចំណែក ០១ ខ្នង​ទៀត ខូចខាត​បន្តិចបន្តួច នៅ​សង្កាត់​សាក់​សំពៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​​អគ្គិភ័យ​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១២ និង ២០ នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី ៣០ ខែ​កក្កដា ឆ្នាំ ២០២៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ពោធិ៍​រលំ សង្កាត់​សាក់​សំពៅ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

អគ្គិភ័យ​នេះ​បាន​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ឈើ​លើ​ ថ្ម​ក្រោម ទំហំ (០៦ ម៉ែត្រ x ០៧ ម៉ែត្រ) ក្នុង​នោះ​ ខូច​ខាត​សម្ភារៈ​ ឆេះ​ផ្ទះ ០១ ​ខ្នង​អស់ទាំង​ស្រុង រួម​ជាមួយ​សម្ភារៈ និង​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​ខូចខាត​ប្រហែល ២០%។ ម្ចាស់ផ្ទះ​ទី ០១-ឈ្មោះ វណ្ណា រដ្ឋ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ​កម្មករ។ ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​ប្រភេទ​ឈើ​លើ ថ្ម​ក្រោម ទំហំ ០៦ ម៉ែត្រ បណ្ដោយ ០៧ ម៉ែត្រ។ ម្ចាស់ផ្ទះ​ទី ០២-ឈ្មោះ វណ្ណ ឌី ភេទ​ស្រី អាយុ ៤៥ ឆ្នាំ មុខរបរ​កសិករ ប្រភេទ​ផ្ទះ​ឈើ​លើ ថ្ម​ក្រោម ខូចខាត ២០ ភាគរយ។

ជុំវិញ​ករណី​គ្រោះ​អគ្គិភ័យ​ខាង​លើ​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ០២ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០២ ឡាន ស្មើ​នឹង ១២ ម៉ែត្រគូប និង​រថយន្ត​ស្រា​បៀរ​កម្ពុជា ចំនួន ០១ គ្រឿង ប្រើប្រាស់​ទឹក​អស់ ០១ ឡាន ស្មើ ០៦ ម៉ែត្រ​គូប។

ចំពោះ​កិច្ចប្រតិបត្តិការ​ខាង​លើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ពន្លត់​ចប់​នៅ​ម៉ោង ០១ និង ០៥ នាទី​រសៀល ថ្ងៃខែ​ឆ្នាំ​ដដែល។ ដោយឡែក​ចំពោះ​មូលហេតុ នៃ​ករណី​អគ្គិភ័យ​ខាង​លើ​នេះ បណ្តាល​មកពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម