Connect with us

សន្តិសុខសង្គម

មន្ត្រីជំនាញស្ទាក់ចាប់សាច់បង្កកជិត៧តោនដឹកចេញពីរាជធានីភ្នំពេញទៅចែកចាយបន្តតាមបណ្ដាខេត្ត

បានផុស

នៅ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីវេលាម៉ោង១០​និង៣៥នាទី​យប់ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ម៉ាក HYUNDIA ដឹកសាច់សត្វបង្កកជិត៧តោន ចេញពីរាជធានីភ្នំពេញទៅចែកចាយបន្តតាមបណ្ដាខេត្ត ដោយមិនមានលិខិតអនុញ្ញាតអ្វីទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក ហ៊ុន សារ៉ាត់ អនុប្រធាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងនៅថ្ងៃទី៦សីហានេះថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញសាច់បង្កកដូចជា ជើងមាន់, គូទមាន់, ស្លាបមាន់, សាច់ជ្រូក, ខ្លាញ់ជ្រូក, ទាមូល, សាច់គោ, សាច់មាន់កិន, សសៃជើងមាន់ សរុបចំនួន ៦៧៨០គីឡូក្រាម ដឹកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅលក់ចែកចាយបន្តនៅតាមបណ្តាខេត្តដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

លោកបញ្ជាក់ថា សាច់បង្កកទាំងនេះ គ្មានប្រភពច្បាស់លាស់ និងដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស មានន័យថា ការដឹកជញ្ជូនសាច់បង្កកទាំងនេះគឺដឹកបំបែកគ្នាតាម ម៉ូតូរឺម៉កកង់បី ចេញពីទិសដៅផ្សេងៗគ្នាដែលកំណត់ទីតាំងមិនច្បាស់លាស់ យកមកប្រមូលផ្ដុំគ្នានៅបេនឡាន រួចជញ្ជូនដាក់រថយន្តខាងលើទើបដឹកបន្តទៅចែកចាយតាមបណ្ដាខេត្ត។

បន្ទាប់ពីត្រួតពិនិត្យ ក្រុមការងារបាននាំយកវត្ថុតាំងបទល្មើសខាងលើទៅរក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម