Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះរុះរេីរបងរោងចក្រចំនួន៣ទីតាំងដែលសង់រំលោភលេីចំណីផ្លូវ

បានផុស

នៅ

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២៥​នេះ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះរុះរើរបងរោងចក្រចំនួន ៣ទីតាំង ដែលបានសាងសង់រំលោភលេីផ្លូវសាធារណៈតាមបណ្ដោយផ្លូវចូលសាលាសង្កាត់ត្រពាំងក្រសាំង ចាប់ពីមហាវិថីឈ្នះឈ្នះ រហូតដល់ផ្លូវរថភ្លើង ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលរងបានឱ្យដឹងថា​ ការចុះរុះរើនេះ គឺដេីម្បីបេីកផ្លូវឱ្យធំទូលាយងាយស្រួលដល់ប្រជាពលរដ្ឋធ្វេីដំណេីរ​ ព្រោះរបងរោងចក្រទាំងនេះបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈ ដែលធ្វើឲ្យការធ្វើចរាចរណ៍ចង្អៀត។

លោកបានបញ្ជាក់បន្ថែមថា​ ការដាក់គ្រឿងចក្រកាយរបងរោងចក្រដើម្បីបេីកផ្លូវខាងលេីនេះ ម្ចាស់រោងចក្រទាំង៣ទីតាំង បានឯកភាពជាមួយក្រុមការងាររដ្ឋបាលខណ្ឌ ក្នុងការរុះរើរបងរោងចក្រដោយស្ម័គ្រចិត្តដើម្បីរួមចំណែកជាមួយអាជ្ញាធរក្នុងការដោះស្រាយពីការកកស្ទះ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម