សន្តិសុខសង្គម
ឆេះម៉ាស៊ីនច្រូតពោត និងរថយន្តមួយគ្រឿងកើតឡើងដោយសារការផ្សារដែកមិនប្រយ័ត្ន
រថយន្តដឹកទំនិញប្រភេទទម្ងន់ ៥តោន និងម៉ាស៊ីនច្រូតពោតមួយគ្រឿង ត្រូវបានអណ្ដាតភ្លើងឆាបឆេះទាំងស្រុង បន្ទាប់ពីមានករណីផ្សារដែក ដែលបង្កឲ្យមានផ្កាភ្លើងឆាបឆេះរាលដាលតាមប្រេងម៉ាស៊ីន ទើបបង្កទៅជាអគ្គិភ័យតែម្ដង។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅចំណុចមុខផ្ទះឈ្មោះ គី ផៃ ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រោយពេលសមត្ថកិច្ចចុះត្រួតពិនិត្យ គឺករណីគ្រោះអគ្គិភ័យនេះ បណ្ដាលឲ្យខូចខាតម៉ាស៊ីនច្រូតពោតចំនួន០១គ្រឿង ខូចខាតទាំងស្រុង និងរថយន្ដសម្រាប់ដឹកចំណុះ៥តោន ខូចខាត៥០% ដែលជារបស់ឈ្មោះ ផាន់ ចាន់ដេត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ចបានបញ្ជាក់ថា បណ្ដាលមកពីការផ្សារដែកមិនប្រយ័ត្ន ដោយមានប្រេងម៉ាស៊ូតនៅជិត ទើបបណ្ដាលឲ្យមានការឆាបឆេះតែម្តង ប៉ុន្តែនៅក្នុងករណីនេះមិនបណ្ដាលឲ្យមានការរងរបួសដល់មនុស្សឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


