Connect with us

សន្តិសុខសង្គម

ផ្ទះមន្ត្រីនគរបាលប្រចាំការជួរមុខមួយរូប ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង ខណៈប្រពន្ធនិងកូនកំពុងភៀសសឹក

បានផុស

នៅ

ផ្ទះមន្ត្រីនគរបាលខេត្តព្រះវិហារមួយរូប ត្រូវអគ្គីភ័យឆាប់ឆេះអស់ទាំងស្រុង ខណៈដែលលោកកំពុងជាប់បំ​ពេញកិច្ចការប្រចាំការជួរមុខ ឯភរិយានិងកូន ក៏កំពុងស្ថិតនៅជំរុំភៀសសឹកឯទីរួមខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រាក់ ភី មេឃុំស្រអែម បានឱ្យដឹងថា ផ្ទះដែលត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុងនោះ ជាផ្ទះមន្ត្រីនគរបាលខេត្តព្រះវិហារមួយរូប ឈ្មោះ ម៉ុង ភារៈ វ័យ៤០ឆ្នាំ ដែលនាំឱ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈមានតម្លៃជាច្រើន ដោយរួមមានទាំងឯកសារសំខាន់មួយចំនួនផង ហើយបើសរុបទំហំនៃការខូចខាត សរុបប្រមាណជិត ៣ម៉ឺនដុល្លារ។

បើតាមការបញ្ជាក់ ករណីអគ្គិភ័យនេះ កើតឡើងនៅវេលាម៉ោង ៣និង៤៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥ ស្ថិតនៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្ដព្រះវិហារ បណ្ដាលឱ្យខូចទ្រព្យសម្បត្តិអស់ទាំងស្រុង ឯមូលហេតុនៃហេតុការណ៍អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានសន្និដ្ឋានថា គឺបណ្តាលមកពីទូស្សេខ្សែភ្លើង។

គ្រានោះដែរ អាជ្ញាធរមូលដ្ឋាន និងអនុសាខាកាកបាតក្រហមស្រុកជាំក្សាន្ត បានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន កៅស៊ូតង់ និងថវិកា១០ម៉ឺនរៀលផងដែរ។

គួរជម្រាបថា លោក ម៉ុង ភារៈ ដែលជាជនរងគ្រោះក្នុងហេតុការណ៍អគ្គិភ័យនេះ កំពុងជាប់បំពេញការងារនៅជួរមុខ ហើយប្រពន្ធនិងកូនកំពុងជាប់រវល់ភៀសសឹកនៅឯទីរួមខេត្ត ទើបបណ្ដាលឱ្យភ្លើងឆេះផ្ទះរបស់ខ្លួនអស់ទាំងស្រុង។ ខណៈមានតែលោកឪពុកចាស់ជរាដែលនៅចាំផ្ទះ មិនអាចជួយអ្វីបាន ឯអ្នកជិតខាងក៏ភៀសសឹកចេញទៅអស់ដូចគ្នា។

យ៉ាងណា ក្នុងគ្រាជួបទុក្ខសោកមិននឹកស្មានដល់នេះ លោកបានត្រឹមតែសំណូមពរឱ្យអាជ្ញាធរ និងសប្បុរសជននានា ផ្តល់ក្តីមេត្តា ជួយឧបត្ថម្ភដល់គ្រួសារលោក ខណៈដែលផ្ទះមួយខ្នងនេះជាការសន្សំសំចៃរបស់គ្រួសារលោកទម្រាំបានផ្ទះមួយសមរម្យនឹងគេ ដែលបូករួមទាំងសម្ភារៈប្រណិតមួយចំនួនថែមទៀត៕ ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម