Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌដង្កោ បញ្ជូនជនសង្ស័យ១១នាក់ទៅតុលាការពាក់ព័ន្ធបទល្មើស៣ផ្សេងគ្នា

បានផុស

នៅ

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានកសាងសំណុំរឿង និងបញ្ជូនក្រុមជនសង្ស័យសរុបចំនួន១១នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ លើបទល្មើសចំនួន៣ផ្សេងគ្នាកាលពីពេលកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងនារសៀលថ្ងៃទី២៧សីហានេះថា ក្រុមជនសង្ស័យទាំង១១នាក់ដែលបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធីច្បាប់នេះ មានពាក់ព័ន្ធនឹងបទល្មើសចំនួន៣ផ្សេងគ្នា គឺករណីក្រុមក្មេងទំនើងចំនួន៨នាក់ ករណីកាន់កាប់ និងដឹកជញ្ជូនអាវុធដោយខុសច្បាប់ចំនួន២នាក់ និងករណីលួចចំនួន១នាក់។

បើតាមលោកវរសេនីយ៍ទោ ជាង ហុកសែ ករណីក្រុមក្មេងទំនើង និងករណីកាន់កាប់អាវុធខុសច្បាប់ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ចំណែកករណីលួចម៉ូតូដែលកើតឡើងក្នុងភូមិសាស្ត្រសង្កាត់ដង្កោ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួននៅថ្ងៃទី២៥សីហា។

ជុំវិញបទល្មើទាំង៣នេះ ក្រោយពីមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សាកសួរនិងកសាងសំណុំរឿងរួចរាល់ នាព្រឹកថ្ងៃទី២៧សីហា​នេះ កម្លាំងជំនាញក៏បានបញ្ជូនក្រូមជនសង្ស័យ រួមទាំងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម