Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះវាយកម្ទេចសំណង់​មួយកន្លែងដែលសាងសង់រំលោភលើមាត់លូ និងផ្លូវសាធារណៈ

បានផុស

នៅ

សំណង់របស់ជនជាតិចិនមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានសាងសង់រំលោភលើចំណីផ្លូវសាធារណៈបិទមាត់លូ ត្រូវបានអាជ្ញាធរខណ្ឌ និងសង្កាត់ចុះចាត់វិធានការវាយបេតុងចេញវិញ កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សុទ្ធ​ សុជាតិ​ ចៅសង្កាត់រងទី១​ នៃរដ្ឋបាលសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា កន្លងមកអាជ្ញាធរតែងចុះផ្សព្វផ្សាយ​ និងណែនាំនូវការសាងសង់សំណង់ផ្សេងៗមកលើចំណីផ្លូវសាធារណៈ ដែលធ្វើប៉ះពាល់ដល់ប្រព័ន្ធលូ ប្រឡាយទឹក ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់ រាំងស្ទះដល់លូបង្ហូររំដោះទឹកក្នុងមូលដ្ឋាន។ ចៅសង្កាត់រងទី១ បន្ថែមថា នៅចំណុចអាហារដ្ឋានរបស់ជនជាតិចិននេះ សាងសង់សំណង់បេតុង ជាប្រភេទអាងស្តុកទឹកសម្រាប់ចញ្ចឹមត្រី​លើប្រព័ន្ធលូ ចិញ្ចើមផ្លូវ ដែលបង្កឱ្យរាំងស្ទះការងារ កាយ ស្តារប្រព័ន្ធលូ ម្យ៉ាងវិញទៀតប៉ះពាល់សណ្តាប់ធ្នាប់ដងផ្លូវ ទើបអាជ្ញាធរចាត់វិធានការវាយបេតុងចេញវិញ។

ក្នុងនាមអាជ្ញាធរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំសាងសង់សំណង់ផ្សេងៗ មកលើចំណីផ្លូវសាធារណៈ ដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម