ព័ត៌មានជាតិ
គ.ជ.ប ចេញសេចក្ដីបំភ្លឺពាក់ព័ន្ធនឹងជនដែលត្រូវបានអនុញ្ញាត ឲ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២នេះ បានចេញសេចក្ដីបំភ្លឺមួយ ពាក់ព័ន្ធនឹងជនដែលត្រូវបានអនុញ្ញាត ឲ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត។
សេចក្ដីបំភ្លឺរបស់ គ.ជ.ប បានឲ្យដឹងថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ត្រូវបានអបអរសាទរពីគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត រួមទាំងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ បានវាយតម្លៃថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូនល្អ សេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ឬភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។

ដោយឡែកមានតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ ដែលបានធ្វើការវាយតម្លៃផ្ទុយពីការអបអរសាទររបស់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតខាងលើ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សភ្លើងទៀន បានលើកឡើងខុសពីច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ថែមទៀត ដើម្បីបំភាន់សាធារណៈមតិយល់ខុស មកលើ គ.ជ.ប ក៏ដូចជាការរៀបចំការបោះឆ្នោតទាំងមូល។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យ គ.ជ.ប បានបំភ្លឺថា យោងមាត្រា ៣០ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រការ ៥.៦.៤ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ចែងថា “ហាមជនគ្រប់រូបចូលក្នុងការិយា ល័យរាប់សន្លឹកឆ្នោត មុនពេលចាប់ផ្ដើមការរាប់សន្លឹកឆ្នោត ឬក្រោយការរាប់សន្លឹកឆ្នោត ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត”។
ជនទាំងឡាយ ដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុង មានដូចខាងក្រោម៖
-មន្ត្រីរាប់សន្លឹកឆ្នោត ដែលបានទទួលការចាត់តាំងពីគណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោត
-ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាត និងអ្នកសង្កេតការណ៍ដែលមានប័ណ្ណសម្គាល់ ផ្ដល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
-ភ្នាក់ងារសន្តិសុខ និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត ធ្វើសំណូមពរក្នុងករណីចាំបាច់។
តាមគោលការណ៍នៃច្បាប់ ស្ដីពី ការបោះឆ្នោត គឺ គ.ជ.ប បើកសិទ្ធិឲ្យគណបក្សនយោបាយប្ដឹងជុំវិញភាពមិនប្រក្រតីណាមួយ ដែលខ្លួនបានសង្កេតឃើញនៅថ្ងៃបោះឆ្នោត។ គ.ជ.ប នឹងរង់ចាំទទួលដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធ នឹងលទ្ធផលនៃការបោះឆ្នោត ឬភាពមិនប្រក្រតីណាមួយ ដែលកើតឡើងនៅថ្ងៃបោះឆ្នោត ស្របតាមច្បាប់ និងប្រកាន់នូវគោលការណ៍យុត្តិធម៌ជានិច្ច ដូចមានចែងក្នុងបាវចនារបស់ គ.ជ.ប។
គ.ជ.ប ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងសហការតាំងពីចាប់ផ្ដើមបើកដំណើរការ នៃការបោះឆ្នោតរហូតបញ្ចប់ការបោះឆ្នោត ព្រមទាំងបានធ្វើការវាយតម្លៃ ចំពោះដំណើរការបោះឆ្នោតនេះប្រកបដោយសច្ចៈធម៌។
សូមប្រជាពលរដ្ឋទាំងអស់បន្តរក្សាភាពស្ងៀមស្ងាត់ និងរង់ចាំ គ.ជ.ប ធ្វើការប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតនៅពេលខាងមុខជាបន្តទៀត រហូតដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីចូលកាន់តំណែង ដើម្បីអភិវឌ្ឍឃុំ-សង្កាត់ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


