Connect with us

កីឡា

ព្រឹត្តិការណ៍​ AIA Pink Run​ មាន​ស្ត្រី​ចូលរួម​ពិនិត្យ​មើល​រោគ​មហារីកសុដន់​ជិត ​១០០០នាក់​

បានផុស

នៅ

ព្រឹត្តិការណ៍រត់ប្រណាំង​​ AIP Pink Run ដែល​ធ្វើ​ឡើង​នៅរាជធានីភ្នំពេញ​កាល​ពី​ព្រឹក​ម្សិលមិលមិញ​នេះ​មាន​ស្ត្រីៗ​ដែល​ចូលរួម​ពិនិត្យ​រក​រោគមហារីសុដន់​រយៈពេល​ ៣ថ្ងៃ​មក​នេះ​មាន​រហូត​ជិត​ ១០០០នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ វ៉ាត់​ ចំរើន

លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​ AIA Pink Run​ នេះ​គឺ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ និង​ជា​យុទ្ធនាការ​មួយជួយ​​ដល់​ស្ត្រី​ពាក់ព័ន្ធ​រោគមហារីកសុដន់​។​

អំឡុង​រយៈពេល​ ៣ថ្ងៃ​នៃ​ការ​ផ្សព្វផ្សាយ​នេះ​មាន​ស្ត្រីៗ​ដែល​មក​ចូលរួម​ពិនិត្យ​លើ​រោគសញ្ញាមហារីកសុដន់​នេះ​ជិត​១០០០នាក់​ឯណោះ។​ បើ​ប្រៀបធៀប​ជា​មួយ​ឆ្នាំ​មុន​នោះ​ស្ត្រីៗ​ដែល​មក​ចូលរួម​បាន​យល់​ដឹង​ច្រើន​អំពី​រោគសញ្ញា​មហារីកសុដន់នេះ​ប្រហែល ​៥០​%​ ផង​ដែរ។​

ទិដ្ឋភាពម្សិលមិញ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ ថោង​ ខុន​​ គឺ​តែងតែ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​សង្គម​ និង​លើក​កម្ពស់​កិច្ចការ​សប្បុរសធម៌​នានា​ជួយ​ដល់​សង្គម​ពិសេស​សុខភាព​ផ្លូវ​កាយ​ ផ្លូវ​ចិត្ត​។​ ព្រឹត្តិការណ៍​រត់​ប្រណាំង​ដែល​ជួយ​លើកកម្ពស់​សុខភាព​ស្ត្រី​មួយ​នេះ​គឺ​នៅ​តែ​បន្ត​ធ្វើ​ជារៀងរហូត​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​មាន​ប្រជាពលរដ្ឋ​យល់ដឹង​ពី​រោគសញ្ញា​ និង​មាន​ការ​ចូលមក​ពិនិត្យ​បាន​កាន់​តែ​ច្រើន​ជាង​នេះ​ទៅ​ទៀត។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​ AIA Pink Run​ នេះ​បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃ​ទី១៩​ ខែ​តុលា​ ឆ្នាំ​២០២៥​ នៅ​មុខ​វត្តបទុមវតី​ រាជធានីភ្នំពេញ។​ កម្មវិធី​នេះ​មាន​អ្នក​ចូលរួម​រត់​លេង​កម្សាន្ត​សរុប​ជាង​ ៤០០០នាក់។​ ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​គោលបំណង​ជួយ​ដល់​ស្ត្រីៗ​ដែល​អាច​មក​ពិនិត្យ​រក​រោគសញ្ញា​មហារីកសុដន់​ដោយ​ឥតគិត​ថ្លៃ​ផង​ដែរ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម