Connect with us

កីឡា

លោក​ គុណ​ ប៊ុនសាន​ សិស្សៗ​ហាត់​បែប​សុខភាព​មែន​ ប៉ុន្តែ​អត់​ទម្រន់​ខ្លួន​ទេ​សុំ​ធ្ងន់ៗ​

បានផុស

នៅ

លោក គុណ​ ប៊ុនសាន​ ថា​សិស្សៗ​ដែល​ហ្វឹកហាត់​បែប​សុខភាព​ទាំង​នេះ​គឺ​មិន​ចេះ​ទម្រន់​ខ្លួន​ទេ​បើ​ទោះ​ជា​កូន​អ្នក​មាន​ជីវភាព​ធូរធា​ និង​មិន​ធ្លាប់​ធ្វើការ​ហត់​ក៏ដោយ​តែ​សុំ​គ្រូ​ហ្វឹកហាត់​បែប​ធ្ងន់ៗ​ដូច​គេ​ឯង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាពសិស្សហ្វឹកហាត់បែប​សុខភាព​

គ្រូ​បង្វឹក​បាល់ទះ​បែប​សុខភាព​លោក​ គុណ​ ប៊ុនសាន​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជាសរសើរ​ភាព​ក្លាហាន​ និង​ការ​តស៊ូ​របស់​សិសៗ​ទាំង​ស្រី​ទាំង​ប្រុស​ណាស់​បច្ចុប្បន្ន​នេះណាស់។​ ដូច​បាន​ឃើញ​ស្រាប់​ហើយ​​គឺ​លំហាត់​ធ្ងន់ៗ​លំបាក​ មាន​ដួល​ មាន​លោត​ មាន​បាល់ត្រូវ​មុខ​ និង​ហត់​យ៉ាងណា​ ប៉ុន្តែ​សិស្សៗ​មិន​ត្អូញត្អែរ​ ឬ​ចង់​ឈប់​នោះ​ឡើយ។​

ទិដ្ឋភាពសិស្សហ្វឹកហាត់បែប​សុខភាព​

គ្រូ​បង្វឹក​រូប​នេះ​បន្ត​ទៀត​ថា​ ធ្លាប់​សាកសួរ​សិស្ស​ផ្ទាល់ដែរ​ថា​ លំបាក់​ពេក​ ឬ​ធ្ងន់​ពេក​ទេ​គ្រូ​បន្ថយ​លំហាត់​ខ្លះៗ​ ប៉ុន្តែ​សាមី​ខ្លួន​ថា​មិន​ថ្វី​នោះ​ឡើយ​ និង​សុំ​បន្ត​ដាក់​លំហាត់​ហាត់​ធ្ងន់ៗ​ដូច​មុន​ទៅ​សប្បាយ​ផង​ និង​ឆាប់​ចេះ​ផង​ដែរ។​

អតីត​លីប្រូ​របស់​ វិសាខា​ រូប​នេះ​បន្តទៀត​ថា​ លោក​សង្កេត​ឃើញ​សិស្សៗ​ដែល​ហ្វឹកហាត់​នេះ​គឺ​មាន​សុខភាព​ល្អ​ប្លែក​ជាង​មុន​ពេល​ចូល​ហ្វឹកហាត់។​ កាយសម្បទា​រហ័សរហួន​ មាន​កម្លាំង​ និង​ចេះ​តស៊ូ​ប្រឈម​ការ​លំបាក​នានា​ដែល​ពី​មុន​មិន​សូវ​ហ៊ាន​ ខ្លាច​គេ​ និង​មិន​សូវ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន​ទៀត។​

ទិដ្ឋភាពសិស្សហ្វឹកហាត់បែប​សុខភាព​

ដូច្នេះ​ការ​ហ្វឹកហាត់​បាល់ទះ​នេះ​គឹ​ជួយ​បាន​ច្រើន​ដល់​យុវជន​ដែល​កំពុង​ហ្វឹកហាត់​​នៅ​ពេល​នេះ​ទាំង​សុខភាព​ប្រាជ្ញាស្មារតី​ និង​ការ​កាត់​បន្ថយ​ពេល​ទំនេរ​ដែល​លេង​ទូរសព្ទ​ឥតប្រយោជន៍​ជា​ដើម។​

បញ្ជាក់​ដែរ​ថា​ លោក​ គុណ​ ប៊ុនសាន​ ជា​គ្រូ​បង្វឹក​បាល់ទះ​ផ្នែក​នារី​មួយ​រូប​នៅក្លឹប​បាល់ទះ​ស្នងការ​រាជធានីភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ។​ ក្រៅ​តែ​ពី​បង្ហាត់​ក្រុម​នារី​របស់​ស្នងការ​ហើយ​នោះ​លោក​ក៏​បង្ហាត់​បាល់ទះ​បែប​សុខភាព​នៅ​ទីនោះ​ផង​ដែរ​រៀងរាល់​ចុង​សប្ដាហ៍។​ អ្នក​ចង់​ហ្វឹកហាត់​បែប​សុខភាព​ក៏​អាច​ទាក់ទង់​ទៅ​លោក​បាន​ដូច​គ្នា​តាម​រយៈ​ទូរសព្ទ​ ឬ​តេឡេក្រាម​នេះ​ 010 222 575 ៕​

លោក គុណ​ ប៊ុនសាន (អាវក្រហម) និង​សិស្សៗ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម