កីឡា
តើក្រុមណាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានសម្តេចតេជោ លើកទី១៩ ថ្នាក់ខេត្ត?
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ខេត្តឈានដល់ជើងទី២ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដើម្បីស្វែងរក៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅថ្ងៃអង្គារ៍ ទី១១ ខែវិច្ឆិកា ក្រុមខេត្តកំពត ត្រូវទទួលក្រុម ភ្នំពេញ ហ្គាឡាក់ស៊ី បន្ទាប់ពីជើងទី១ ពួកគេបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១។ នៅថ្ងៃដដែលនេះ ក្រុមខេត្តបាត់ដំបង យូណៃធិត ត្រូវធ្វើដំណើរឆ្ងាយមែនទែនទៅកាន់ទីលានវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ដើម្បីតទល់នឹងក្រុមម្ចាស់ផ្ទះខេត្តត្បូងឃ្មុំ។ កាលពីជើងទី១ ក្រុមខេត្តត្បូងឃ្មុំ ទទួលបានជ័យជម្នះ ៤-០។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប ទទួល ក្រុមខេត្តព្រះសីហនុ នៅកីឡដ្ឋាន អេអយូ។ ក្រុមឡាយអ៊ិនឃីង បានឈ្នះ ៣-២ កាលពីជើងទី១ ដួច្នេះជើងទី២នេះកាន់តែកក្រើក។

នៅថ្ងៃជាមួយគ្នានេះ ក្រុមខេត្តកំពង់ស្ពឺ ទទួល ក្រុមខេត្តកំពង់ចាម នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ កាលពីជើងទី១ ក្រុមខេត្តកំពង់ចាម បានឈ្នះដោយលទ្ធផល ៣-១។ លទ្ធផលនេះ ពួកគេកាន់តែកក់ក្តៅ។
សូមបញ្ជាក់ថា ការប្រកួតទាំងអស់ វេលាម៉ោង ៣:៣០នាទីរសៀលដូចគ្នា។
អង្គារ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៥
- ក្រុមខេត្តកំពត vs ក្រុមភ្នំពេញហ្គាឡាក់ស៊ី (កីឡដ្ឋានខេត្ត កំពត)
- ក្រុមខេត្តត្បូងឃ្មុំ vs ក្រុមបាត់ដំបង យូណៃធីត (ទីលានវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់)
ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥
- ក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប vs ក្រុមខេត្តព្រះសីហនុ (កីឡដ្ឋាន អេអយូ)
- ក្រុមខេត្តកំពង់ស្ពឺ vs ក្រុមខេត្តកំពង់ចាម (កីឡដ្ឋានខេត្តកំពង់ស្ពឺ)

លទ្ធផលជើងទី១
- បាត់ដំបង យូណៃធិត ០-៤ ក្រុមខេត្តត្បូងឃ្មុំ
- ភ្នំពេញ ហ្គាឡាក់ស៊ី ២-២ ក្រុមខេត្តកំពត
- ក្រុមខេត្តព្រះសីហនុ ២-៣ ឡាយអ៊ិនឃីង ខេត្តសៀមរាប
- ក្រុមខេត្តកំពង់ចាម ៣-១ ក្រុមខេត្តកំពង់ស្ពឺ

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


