កីឡា
ហេតុអ្វី Ronaldo បានជួបលោកប្រធានាធិបតី ត្រាំ និងមហាសេដ្ឋីកំពូលៗនៅសេតវិមាន?
កីឡាករបាល់ទាត់ដ៏ល្បី Cristiano Ronaldo បានក្លាយជាភ្ញៀវកិត្តិយសដ៏គួរឱ្យភ្ញាក់ផ្អើលម្នាក់ នៅក្នុងពិធីទទួលទានអាហារពេលល្ងាចដ៏ប្រណីតនៅសេតវិមាន ដែលរៀបចំដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងពេលទស្សនៈកិច្ចរបស់រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman។

Ronaldo ទទួលបានឱកាសចូលរួមក្នុងកម្មវិធីអាហារពេលល្ងាចនេះ ដែលមានការចូលរួមសុទ្ធតែលំដាប់មហាសេដ្ឋីកំពូលៗដូចជា លោក Elon Mask, នាយកក្រុមហ៊ុន Apple លោក Tim Cook និងបុគ្គលដ៏មានឥទ្ធិពលជាច្រើនរូបទៀត តាមរយៈរាជទាយាទ Mohammed bin Salman ខណៈអត្ថន័យធំនៃកម្មវិធីនេះ គឺបានបង្ហាញពីការរួមបញ្ចូលគ្នានៃកីឡា នយោបាយ និងទំនាក់ទំនងអន្តរជាតិ។

ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ តាំងពីចូលរួមជាមួយក្លិប Al Nassr នៅដើមឆ្នាំ ២០២៣ បានក្លាយជាតួអង្គសំខាន់ និងជាបុគ្គលដ៏មានឥទ្ធិពលម្នាក់ ក្នុងយុទ្ធនាការរបស់ អារ៉ាប៊ីសាអ៊ូឌីត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងលើកស្ទួយពីការផ្សព្វផ្សាយកិត្យានុភាពប្រទេសនេះនៅលើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាល អារ៉ាប៊ីសាអ៊ូឌីត បានវិនិយោគយ៉ាងច្រើនលើវិស័យកីឡា ជាផ្នែកមួយនៃយុទ្ធសាស្ត្រ “sportswashing” ដើម្បីផ្លាស់ទស្សនៈពិភពលោកពីការរិះគន់ពីសិទ្ធិមនុស្ស និងបរិស្ថាន។
ការអញ្ជើញ Ronaldo ទៅកាន់សេតវិមាន បានក្លាយជាផ្នែកមួយនៃការលើកស្ទួយទំនាក់ទំនងជិតស្និទ្ធរវាងអាមេរិក និង អារ៉ាប៊ីសាអ៊ូឌីត ដោយប្រើតួអង្គដ៏ល្បីល្បាញក្នុងវិស័យកីឡា ដើម្បីទាក់ទាញសារព័ត៌មានធំៗក្នុងពិភពលោក និងការចាប់អារម្មណ៍ពីសាធារណជន។

បន្ទាប់ពីអាហារពេលល្ងាចរួចរាល់ Ronaldo និងគូដណ្តឹងអ្នកនាង Georgina Rodríguez ក៏ទទួលបានឱកាសចូលជួបសម្តែងការគួរសមជាមួយលោក ត្រាំ នៅសេតវិមានដោយផ្ទាល់ផងដែរ។ ក្រោយជួបសំណេះសំណាលបានបញ្ចប់ Ronaldo បានបង្ហោះសារនៅលើទំព័រ Facebook របស់ខ្លួនដូច្នេះ ថា៖ «សូមអរុណ លោកប្រធានាធិបតីសម្រាប់ការអញ្ជើញ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នក និងស្ត្រីទី ១ មកកាន់ខ្ញុំ និងអនាគតភរិយារបស់ខ្ញុំ។ ពួកយើងមានអ្វីម្យ៉ាងដែលមានន័យផ្តល់ជូនលោក ហើយខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីជាផ្នែកមួយក្នុងការជំរុញលើកទឹកចិត្តអ្នកជំនាន់ក្រោយ ដើម្បីសាងអនាគតតាមរយៈភាពក្លាហាន ការទទួលខុសត្រូវ និងសន្តិភាពយូរអង្វែង»។
គួរឱ្យដឹងថា នេះជាលើកទី ១ គិតចាប់តាំងពីឆ្នាំ ២០១៦ ដែល Ronaldo បានទៅជាន់ទឹកដី អាមេរិក ជាថ្មី។ វត្តមានរបស់ Ronaldo ត្រូវបានគេដឹង ថា ក៏បានរួមចំណែកផ្សាភ្ជាប់អំពីទំនាក់ទំនងវិស័យកីឡារវាងប្រទេស សហរដ្ឋអាមេរិក និង ព័រទុយហ្គាល់ ផងដែរ ដោយនៅឆ្នាំ ២០២៦ ខាងមុខ ជម្រើសជាតិទាំង ២ នឹងមានការប្រកួតមិត្តភាពមួយជាមួយគ្នា មុនព្រឹត្តិការណ៍ World Cup ២០២៦ មកដល់៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Aljazeera
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


