កីឡា
បឹងកេត ឈ្នះ ព្រះខ័នរាជស្វាយរៀង ២-១ ក្នុងជំនួបកំណត់ត្រាថ្មី
ក្លិបបាល់ទាត់ បឹងកេត ទទួលបានជ័យជម្នះដោយលទ្ធផល ២-១ លើក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង សម្រាប់ការប្រកួតសប្តាហ៍ទី១៣ នៃលីគបាល់ទាត់កំពូលកម្ពុជា នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

គ្រាប់បាល់បានកើតមានឡើង ៣ គ្រាប់ ដែល ២ គ្រាប់របស់ បឹងកេត តាមរយៈការចូលទីខ្លួនឯងរបស់ខ្សែការពារព្រះខ័នរាជស្វាយរៀង និងគ្រាប់បាល់ជ័យជម្នះរកបានដោយកីឡាករ ជា វេសាលី ខណៈ១គ្រាប់របស់ ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ សុផល ឌីម៉ង់។

នេះជាការប្រកួតដ៏ជក់ចិត្តដិតអារម្មណ៍សម្រាប់អ្នកទស្សនាទាំងនៅទីលានផ្ទាល់ និងតាមអនឡាញ ប៉ុន្តែមានស្ថិតិជាប្រវត្តិសាស្ត្រថ្មីមិនធ្លាប់មាននៅក្នុងលីគបាល់ទាត់កំពូលកម្ពុជា។ ទី១ ការប្រកួតមានអ្នកទស្សនាផ្ទាល់ច្រើនបំផុតគឺចំនួន ២០០០៥ នាក់ នៅក្នុងលីគបាល់ទាត់កំពូលកម្ពុជា។

ទី២ ការប្រកួតធ្វើឡើងដើម្បីក្តីស្រឡាញ់សម្រាប់ជនភៀសសឹក។ អ្នកគាំទ្រយ៉ាងច្រើនកុះករបានយកតុក្តតាទៅគប់ចូលក្នុងទីលានរាប់ពានដើម្បីប្រមូលយកទៅជួយដល់កុមារដែលរងផលប៉ះពាល់ដោយសង្គ្រាម។ ជាមួយគ្នានេះ ការប្រកូតក៏ស្វែងរកថវិកាដើម្បីជួយដល់ជនភៀសសឹកគឺថវិកាពីការលក់សំបុត្រ និងតាមការសន្យារបស់ម្ចាស់ឧបត្ថម្ភក្លិបបឹងកេតដែលបានលើកឡើងរាល់ មនុស្សចូលទស្សនា ១ នាក់ ក្រុមហ៊ុននឹងបរិច្ចាគចំនួន ១ដុល្លារ ដូច្នេះអ្នកទស្សនា ២០០០៥នាក់ មានន័យថា ប្រាក់ឧបត្ថម្ភក៏ជាង ២០០០៥ ដុល្លារអាមេរិកដែរ។

ពេលនេះ ការប្រកួតប្រជែងក្នុងលីគបាល់ទាត់កំពូលកម្ពុជាកាន់តែតឹងតែងខ្លាំង ដោយភ្នំពេញក្រោនកាន់តែតាមជិតទាន់ពិន្ទុព្រះខ័នរាជស្វាយរៀងហើយ ដោយខុសគ្នាតែ ៣ ពិន្ទុប៉ុណ្ណោះ ហើយពួកគេនៅសល់១ប្រកួតក្នុងដៃទៀត៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


