កីឡា
សមត្ថភាពមិនធម្មតាយុវជន ហ្គូវ បញ្ញាសម្បត្តិ ឈ្នះមេដាយមាស ៣គ្រឿងនៃការប្រកួតជើងឯកថ្នាក់ជាតិ ២០២៥
កីឡាករវាយកូនឃ្លីលើតុ ហ្គូវ បញ្ញាសម្បត្តិ សមត្ថភាពប្រកួតមិនធម្មតាលេង ៣វិញ្ញាសាឈ្នះមេដាយមាសទាំង៣វិញ្ញាសានៃការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ និងពានរង្វាន់លើកទី៤ របស់សហព័ន្ធដែលធ្វើឡើងពីថ្ងៃទី២៥ ដល់ ២៩ ខែធ្នូ ។

កីឡាករ ហ្គូវ បញ្ញាសម្បត្តិ និងគ្រួសារ
យុវជន ហ្គូវ បញ្ញាសម្បត្តិ បានឲ្យដឹងថា ជ័យជម្នះមេដាយមាស ៣គ្រឿងនេះគឺបានមកពីការខំប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ រួមផ្សំដោយការតាំងចិត្ត និងមានជំនឿចិត្តខ្ពស់លើខ្លួនឯងផងនោះទើបជំរុញឲ្យឈ្នះការប្រកួតទាំងអស់ដូចនេះ។ រូបគេមើលឃើញពីចំណុចខ្វះខាតរបស់គូប្រកួតកន្លងទៅនេះគឺមិនសូវមានភាពក្លាហាន អត់មានភាពជឿជាក់លើខ្លួនឯងក្នុងការប្រកួត។

ទិដ្ឋភាពបិទការប្រកួត
ជើងខ្លាំងវ័យ ១២ឆ្នាំរូបនេះបន្តទៀតថា រូបគេមានក្ដីស្រមៃចង់ចូលរួមការប្រកួតធំៗ និងដណ្ដើមមេដាយឲ្យបានច្រើនជាងនេះនៅថ្ងៃខាងមុខតទៅទៀត។ បញ្ញាសម្បត្តិ អរគុណចំពោះលោកគ្រូបង្ហាត់កីឡាវាយកូនឃ្លីលើតុ និងអរគុណដល់ក្រុមគ្រួសារពិសេសនោះគឺលោកឪពុកដែលបង្ហាត់ និងជំរុញឲ្យលេងរហូតមានសមត្ថភាពល្អដូចពេលនេះ។

ទិដ្ឋភាពបិទការប្រកួត
បញ្ជាក់ដែរថា កីឡាករ ហ្គូវ បញ្ញាសម្បត្តិ លេងលើ ៣វិញ្ញាសាឈ្នះមេដាយមាសទាំង ៣វិញ្ញសាគឺមានវិញ្ញាសាឯកត្តជន វិញ្ញាសាវាយគូ និងវិញ្ញាសាជាក្រុម។ សហព័ន្ធកីឡាវាយកូនឃ្លីលើតុបានបិទបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខ្លួនហើយនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះក្រោយរៀបចំតាំងពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅ៕



ទិដ្ឋភាពបិទការប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


