កីឡា
វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមការ៉ាតេថ្នាក់ជាតិត្រៀមស៊ីហ្គេម
វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រម កីឡាការ៉ាតេថ្នាក់ជាតិប្រចាំឆ្នាំ២០២២ ជាសញ្ញាវិជ្ជមានល្អមួយ ស្របពេល កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣។ នេះបើតាមប្រសាសន៍របស់លោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា ឲ្យដឹងក្នុងថ្ងៃបិទបញ្ចប់វគ្គ កាលពីព្រឹកថ្ងៃទី២០ ខែមករា។

លោកអគ្គលេខាធិការរង បានលើកឡើងថា លទ្ធផលសម្រេចបានពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ ពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលមានលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលបានផ្តល់អ្វីៗគ្រប់យ៉ាង តាមសំណូមពរ សម្រាប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រម កីឡាការ៉ាតេថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២។

លោក ដែក ភារៈ អគ្គលេខាធិការរងសហព័ន្ធ និងជាប្រធានគ្រប់គ្រងវគ្គបណ្តុះបបណ្តាល បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមាន សាលាគុន ក្លឹប ចំនួន១០ចូលរួម ដែលមានសិក្ខាកាម៣០នាក់ ក្នុងនោះនារី១៨នាក់។ គ្រូឧទ្ទេសវគ្គបណ្តុះបណ្តាល ដោយអ្នកគ្រូ ជា ថារី ជាអាជ្ញាកណ្តាល ចៅក្រុម ការ៉ាតេពិភពលោក និងមានការចូលរួមពីលោក ថាំង វិបុល និង លោកគ្រូ ដែក ភីយ៉ារ៉ា ជាអាជ្ញាកណ្តាល ចៅក្រម ការ៉ាតេអាស៊ី ដែលទើបប្រឡងជាប់ កម្រិត A នៅប្រទេសអូសបេគីស្ថាន កាលពីខែធ្នូ ឆ្នាំ២០២២។

វគ្គសិក្សានេះផ្តោតសំខាន់ ទៅលើទឹ្រស្តីកាតា និង ទ្រឹស្តីប្រយុទ្ធ ព្រមទាំងការអនុវត្តជាក់ស្តែង។ យោងតាមការបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ ត្រូវបានប្រធានគ្រប់គ្រងវគ្គវាយតម្លៃថា សិក្ខាកាមមានការចេះដឹង ច្បាស់លាស់ចំនួន២២នាក់ និងល្អបង្គួរ៨នាក់។
បញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កីឡាការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២២ ធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦-២០ ខែមករា ឆ្នាំ២០២៣ ក្រោមគម្រោងថវិការប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនសមត្ថភាពត្រៀមស៊ីហ្គេមនៅកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


