Connect with us

កីឡា

លោក​ ហង់ជួន​ ណារ៉ុន​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិតេក្វាន់ដូ​ WT ​ឆ្នាំ​នេះ​មាន​យុវជនប្លែកមុខ​ចូលរួម​ច្រើន​

បានផុស

នៅ

លោក​ ហង់ជួន​ ណារ៉ុន​ ប្រធាន​សហព័ន្ធ​កីឡាតេក្វាន់ដូ​ WT ​ថា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ ដែល​បញ្ចប់​ទៅ​នេះ​សង្កេត​ឃើញ​មាន​យុវជនប្លែកៗមុខ​ចូលរួម​ច្រើន​ជាង​ឆ្នាំ​មុនៗដែល​បង្ហាញ​ពី​ការ​គាំទ្រ​ និង​កំណើន​ធនធាន​ថ្នាលថ្មីៗ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​បិទ​ការ​ប្រកួត

ថ្លែង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ម្សិលមិញ​នេះ​លោក​ ហង់ជួន​ ណារ៉ុន​ បាន​លើក​ឡើង​ថា​ ឆ្នាំ​នេះ​កីឡាករ​ កីឡាការិនី​មាន​យុវជន​ប្លែក​មុខ​ច្រើន​ដែល​បាន​ចូលរួម​ក្នុង​ប្រកួតប្រជែង​នេះ។​ កំណើន​នៃ​យុវជន​ថ្មីៗ​នេះ​បាន​បញ្ជាក់​ពី​ការ​ស្រឡាញ់​គាំទ្រ​ និង​ចំនួន​អ្នក​ហ្វឹកហាត់​មាន​កាន់​តែ​ច្រើន។​

សហព័ន្ធ​នៅ​តែ​បន្ត​ជំរុញ​ដល់​យុវជន​ និង​សាធារណៈ​ជន​ទាំង​អស់​ឲ្យ​ហ្វឹកហាត់​កីឡា​យ៉ាងហោច​ណស់​បាន​មួយ​ប្រភេទ​ដើម្បី​សុខភាព​រស់នៅ​ និង​ជា​ធនធាន​ដែល​ប្រកប​ដោយ​សក្កានុពល​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ភាព​រីកចម្រើន​ជា​មួយ​រាជរដ្ឋាភិបាល។​

ទិដ្ឋភាព​បិទ​ការ​ប្រកួត

ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​ថ្លែង​អំណរគុណ​ដល់​បណ្ដា​ក្លឹប​នានា​ គ្រូ​បង្វឹក​ កីឡាករ កីឡាការិនី​ ភាគីពាក់ព័ន្ធ​ទាំង​អស់​ពិសេស​ក្រុម​សម្ដែង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចូលរួម​ និង​ពង្រីក​ផ្សព្វផ្សាយ​កីឡា​តេក្វាន់ដូ​ WT​ នេះ​ឲ្យ​កាន់​តែ​ទូលំទូលាយ។​

ទិដ្ឋភាព​ប្រកួត

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡាតេក្វាន់ដូ​ WT​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជ្រើសរើសជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ របស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃ​ទី២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ ម្សិលមិញ​នេះ​នៅ​ឯ​អគារ​ប៊ូយុង​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​នេះ​មាន​គ្រូ​បង្វឹក​ កីឡាករ កីឡាការិនីសរុប​ ២១៤នាក់មក​ពី​ ៣៤ក្លឹប​ និង​បាន​ប្រកួត​លើ​ ២១​វិញ្ញាសា៕​

ទិដ្ឋភាព​បិទ​ការ​ប្រកួត

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម