កីឡា
Cristian ថា «ទោះនៅកន្លែងណា ដៃគូជានរណា យើងលេងដើម្បីឈ្នះ»
ខ្សែប្រយុទ្ធរបស់ ព្រះខ័នរាជស្វាយរៀង Cristian Roque បានលើកឡើងពីការប្រកួតនៅកន្លែងណា ដៃគូជានរណា គឺ ព្រះខ័នរាជស្វាយរៀង តែងតែលេងដើម្បីទទួលបានជ័យជម្នះ។

កីឡាករបាននិយាយថា ៖«យើងតែងតែលេងដើម្បីទទួលបានជ័យជម្នះ ទោះបីជា ការប្រកួតនៅកន្លែងណា ឬដៃគូជានរណាក៏ដោយ។ យើងនៅតែខ្លាំង យើងនៅតែរួមដៃគ្នា»។

ការបង្ហាញពីឆន្ទៈរបស់កីឡាករ Cristian Roque បានឡើង អមជាមួយរូបភាពដែលប្រកួតជាមួយ អង្គរថាយហ្គឺរ កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ ២០២៦ គ្រាដែល ព្រះខ័នរាជស្វាយរៀង បានចាញ់ អង្គរថាយហ្គឺរ ដោយលទ្ធផល ៣-៤។ ការប្រកួតនោះ ម្ចាស់ផ្ទះបាននាំមុខ ៣-០ មុនពេល ក្រុមជើងឯកតាមស្មើ ៣-៣ ប៉ុន្តែចុងម៉ោងកីឡាករ ហាន់ ទី រកបានគ្រាប់បាល់ជ័យជម្នះ។ ទោះបីជាយ៉ាងណា លទ្ធផលឈ្នះ ឬចាញ់ នៅក្នុងលីគគ្មានបញ្ហាសម្រាប់ ព្រះខ័នរាជស្វាយរៀង ឡើយ ដោយសារពួកគេបានក្លាយជាជើងឯករួចទៅហើយ។

ការប្រកួតសំខាន់នៅចំពោះរបស់ ព្រះខ័នរាជស្វាយរៀង គឺវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ ជាមួយក្រុម Kuwait SC នៅប្រទេសគុយវ៉ែត និងការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាមួយ បឹងកេត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៦។
កីឡាករ Cristian Roque បានចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង ៣ រដូវកាលហើយ ហើយក៏បានឈ្នះជើងឯកលីគកំពូលកម្ពុជា ទាំង ៣ រដូវកាលចុងក្រោយ ប៉ុន្តែឈានចូលឆ្នាំទី៥ ដែលរូបគេលេងនៅលីគកំពូលកម្ពុជា បន្ទាប់ពីចូលរួមជាមួយ ណាហ្គាវើលដ៍ តាំងពីឆ្នាំ ២០២២។

ក្រៅពីឈ្នះជើងឯកលីគកំពូលកម្ពុជា រូបគេក៏បានជួយឲ្យ ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ១ លើក និងពានខេមបូឌានស៊ុបភើខាប់ ២ លើក ព្រមទាំងទទួលបានចំណាត់ថ្នាក់លេខ ២ ពានរង្វាន់អាស៊ី AFC Challenge League ១ លើក និងកំពុងឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី២ ពានរង្វាន់អាស៊ីដដែលនេះ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


