កីឡា
ថៃ អត់លុយ បោះបង់ចោលការដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាយុវជនអូឡាំពិក ឆ្នាំ ២០៣០
ប្រទេសថៃបានសម្រេចដកខ្លួនចេញពីការដេញថ្លៃដើម្បីទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអូឡាំពិក ឆ្នាំ ២០២៣០ ក្រោមហេតុផលមិនមានលុយគ្រប់គ្រាន់។

ថៃស្ថិតក្នុងចំណោម ៣ ប្រទេស គឺ ប៉ារ៉ាហ្គាយ និង ឈីលី ដែលប្រជែងគ្នាដើម្បីទទួលបានសិទ្ធិសម្រាប់រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអូឡាំពិក ឆ្នាំ ២០៣០ ប៉ុន្តែកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៦ រដ្ឋមន្ត្រីកីឡារបស់ថៃ បានប្រកាសថា កិច្ចប្រជុំគណៈរដ្ឋន្ត្រីថៃបានប្រកាសពីការត្រៀមខ្លួនមិនទាន់រួចរាល់សម្រាប់ការរៀបចំកីឡាយុវជនអូឡាំពិក ឆ្នាំ ២០៣០។
ការដកខ្លួនចេញពីការដេញថ្លៃរបស់ថៃក្រោមហេតុផលថា ខ្លួនមិនមានលុយគ្រប់គ្រាន់សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះកីឡាយុវជនលំដាប់ពិភពលោកនេះទេ។ ការមិនមានលុយគ្រប់គ្រាន់នេះ ស្របពេលដែលប្រទេសជាតិកំពុងមានវិបត្តិសេដ្ឋកិច្ច និងថាមពល។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានទុកពេលឲ្យពីរសប្តាហ៍ដើម្បីរៀបចំខ្លួនពីការដេញថ្លៃ ប៉ុន្តែពួកគេថា ពេលវេលានេះខ្លី។ រហូតដល់ពេលនេះមានតែប្រទេស ប៉ារ៉ាហ្គាយ និង ឈីលី ប៉ុណ្ណោះដែលមានឈ្មោះដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអូឡាំពិក ឆ្នាំ ២០៣០។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាយុវជនអូឡាំពិក ទើបធ្វើបានចំនួន ៣ លើកប៉ុណ្ណោះគឺ ឆ្នាំ ២០១០ នៅសិង្ហបុរី ឆ្នាំ ២០១៤ នៅចិន និងឆ្នាំ ២០១៨ នៅអាហ្សង់ទីន ហើយ ឆ្នាំ ២០២៦ នេះគ្រោងធ្វើនៅសេណេហ្គាល់។ ចំណែកនៅឆ្នាំ ២០៣០ និង ៣០៣៤ នៅមិនទាន់រកឃើញប្រទេសជាម្ចាស់ផ្ទះឡើយ៕

ប្រែសម្រួល៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


