កីឡា
មិត្តបរទេសជំរុញឲ្យកម្ពុជាទទួលធ្វើម្ចាស់ផ្ទះកីឡាយុវជនអូឡាំពិក
មិត្តបរទេសបានជំរុញឲ្យប្រទេសកម្ពុជាទទួលរៀបចំការប្រកួតកីឡាយុវជនអូឡាំពិក (Olympic Youth Games) បន្ទាប់ពីទទួលរៀបចំការប្រកួតកីឡាយុវជនទ្វីបអាស៊ី (Asian Youth Games) លើកទី៤ ឆ្នាំ២០២៩។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហើបឲ្យដឹងថា កាលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកីឡាអាស៊ាន នៅប្រទេសថៃ កាលពីដើមខែកញ្ញានេះមានមិត្តបរទេសជាច្រើនបានជំរុញឲ្យកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអូឡាំពិក។

«ហេតុមកពីបែបនេះ គឺប្រទេសណាដែលរៀបចំធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ភាគច្រើនតែងភ្ជាប់ជាមួយការរៀបចំកីឡាយុវជនអូឡាំពិកតែម្តង។ ដូចសិង្ហបុរីធ្វើយុវជនអាស៊ីរួច បន្តធ្វើយុវជនអូឡាំពិកទៀត។ វាហាក់បីជាទម្លាប់មួយ។ អីចឹងហើយបានជាមិត្ត NOC មួយចំនួនបានជំរុញថា កម្ពុជាធ្វើ Asian Youth Games រួច គួរបន្តធ្វើ Olympic Youth Games តែម្តងទៅដូចជាទម្លាប់មួយដែរ។ ម្យ៉ាងទៀត វាងាយស្រួល ដូចជាហាត់ការធ្វើកម្រិតអាស៊ី ហើយឈានដល់កម្រិតពិភពលោក»។ លោក វ៉ាត់ ចំរើន បានពន្យល់។
រដ្ឋលេខាធិការរូបនេះបានបញ្ជាក់ថា ខាងលើនេះគឺជាការជំរុញពីបណ្តាប្រទេសផ្សេងៗប៉ុណ្ណោះ ប៉ុន្តែមិនមែនជាគំនិតផ្តួចផ្តើមរបស់កម្ពុជាទេ។ ការជំរុញបែបនេះ ដោយសារឃើញកម្ពុជាទទួលរៀបចំកីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩ ជាពិសេសក្រោយពេលកម្ពុជារៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យ។ បណ្តាប្រទេសអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះបដិសណ្ឋារកិច្ចរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិទាំង២កន្លងមក។

ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នឹងរៀបចំនៅប្រទេសអ៊ូបេគីស្ថាន ហើយបន្ទាប់មកលើកទី៤ ឆ្នាំ២០២៩ នៅលើទឹកដីកម្ពុជា។
ចំណែក កីឡាយុវជនអូឡាំពិក លើកទី៤ ឆ្នាំ២០២៤ នឹងរៀបចំនៅទីក្រុង Gangwon ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែលើកទី៥ ឆ្នាំ២០២៨ និងលើកទី៦ ឆ្នាំ២០៣២ នៅមិនទាន់មានប្រទេសណាទទួលរៀបចំធ្វើម្ចាស់ផ្ទះទេ។
ដូច្នេះប្រសិនបើ កម្ពុជាពិចារណាក្នុងការទទួលធ្វើជាម្ចាស់ផ្ទះអាចនឹង យុវជនអូឡាំពិក ឆ្នាំ២០៣២ ប៉ុន្តែលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ខាងលើគឺជាគំនិតជំរុញរបស់មិត្តបរទេសប៉ុណ្ណោះ ហើយការសម្រេចយ៉ាងណានោះគឺទុកភារកិច្ចឲ្យថ្នាក់ថ្នាក់ដឹកនាំពិចារណាក្រោយ។

សូមបញ្ជាក់ថា កីឡាយុវជនអូឡាំពិក មានប្រភេទកីឡា និងទម្រង់ប្រកួតច្រើនដូចកីឡាអូឡាំពិកដែរ ប៉ុន្តែកំណត់អាយុកីឡាករ កីឡាការិនីចាប់ពី១៥ឆ្នាំ ទៅ១៨ឆ្នាំប៉ុណ្ណោះទើបអាចចូលរួមប្រកួតបាន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


