កីឡា
ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ទៅហ្វឹកហាត់នៅចិន រយៈពេល៣ខែ ត្រៀម SEA GAMES 2021 នៅវៀតណាម
សហព័ន្ធកីឡាបាល់ទះកម្ពុជាត្រៀមបញ្ជូនគ្រូបង្វឹក និងកីឡាករ ដែលស្ថិតក្នុងក្រុមកីឡាជម្រើសជាតិទៅធ្វើការហ្វឹក ហាត់នៅប្រទេសចិនរយៈពេលវែងនាចុងខែកក្កដា ឆ្នាំ២០២១ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួត SEA GAMES 2021 ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកាឆ្នាំ២០២១ និងត្រៀមសម្រាប់SEA GAMES 2023 ឆ្នាំ២០២៣ ខាងមុខ។
លោក Li Jun នឹងដឹកនាំក្រុមបាល់ ទះក្នុងសាលផ្នែកបុរសជម្រើសជាតិកម្ពុជាទៅចូលរួមការប្រកួត SEA GAMES 2021 ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកាខាងមុខ។
លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រាប់តាមសារអេឡិត្រូនិកថា សហព័ន្ធនឹងបញ្ជូនគ្រូ បង្វឹក និងកីឡាករទៅហ្វឹកហាត់នៅប្រទេសចិននៅចុងខែកក្កដាខាងមុខនេះ ហើយចំពោះការហាត់ហ្វឹកហ្វឺននៅប្រទេសចិនមានរយៈពេល៩០ថ្ងៃ (៣ខែ) មុនព្រឹត្តិការណ៍ការប្រកួត SEA GAMES 2021 ឆ្នាំ ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមមកដល់។ មុននឹងចេញដំណើរទៅហ្វឹកហាត់កីឡាករត្រូវរៀនភាសាចិនថ្នាក់មូលដ្ឋានជាមុនសិន។
លោកបានបន្តថា ក្រោយចប់ការប្រកួត SEA GAMES 2021 ឆ្នាំ២០២១ ក្រុមនេះ នឹងត្រឡប់ទៅហាត់នៅប្រទេសចិនវិញដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួត SEA GAMES 2023 ឆ្នាំ២០២៣ លើកទី៣២ ដែលកម្ពុជាយើងនឹងធ្វើម្ចាស់ផ្ទះការប្រកួតជាផ្លូវការ។
សូមបញ្ជាក់ថា ការហ្វឹកហាត់នេះ សម្រាប់កីឡាករដែលបានជាប់ជាជម្រើសជាតិបាល់ទះក្នុងសាលក្នុងការប្រមូលផ្ដុំនៅឆ្នាំ ២០២១ទាំងអស់គឺជាកីឡាករជម្រើសជាតិតែប៉ុណ្ណោះ។ សម្រាប់ក្រុមជម្រើសជាតិបាល់ទះក្នុងសាលកម្ពុជាមានចំនួន២០នាក់៖ ១-សួន ចាន់ណារ៉ូ ២-គួន ម៉ុម ៣-សឿន ហេង៤-អាន សុខហេង៥-ឡាង រាសីកែវ ៦-មី សុផណ្ណ ៧-ឈាង ភារដ្ឋ ៨-ពិន សារុន ៩-វឿន វាសនា១០-ផុល រតនៈ ១១-គង់ ពិសិដ្ឋ ១២-ខឹម សុវណ្ណារ៉ា ១៣-ម៉ន សុខនាង ១៤-មី រសី ១៥-សឿន ហង ១៦-មួន និមល ១៧-ផល ផានីត ១៨-ភុំចាន់តុលា១៩-ឈីម ឈាងនី ២០-សៅ តាន ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ