កីឡា
ជប់លៀងពេញប្រទេស ខណៈអង់គ្លេសចារប្រវត្តិសាស្ត្រដំបូងដល់វគ្គផ្តាច់ព្រ័ត្រ Euro
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានចារប្រវត្តិសាស្ត្រជាលើកដំបូងឡើងវគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអឺរ៉ុបក្នុងរយៈពេល៥៥ឆ្នាំចុងក្រោយនេះ។

លទ្ធផលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ២-១ លើក្រុមជម្រើសជាតិដាណឺម៉ាកបានផ្តល់ឲ្យអង់គ្លេសបញ្ចប់ការទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរដើម្បីឈានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអឺរ៉ុប EURO 2020 ដែលរកគ្រាប់បាល់បានដោយចូលទីខ្លួនឯងរបស់ខ្សែការពារដាណឺម៉ាក់ Simon Kjaer នៅនាទីទី៣៩ និងគ្រាប់បាល់ជ័យជម្នះនៅនាទីទី១០៤ របស់ ខ្សែប្រយុទ្ធឆ្នើម Harry Kane បន្ទាប់ពីដាណឺម៉ាកនាំមុខ ១-០ ដោយការទាត់ហ្វ្រីឃីកយ៉ាងស្អាតរបស់ Mikkel Damsgaard។

ការប្រកួតនៅចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់នៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស ពិតជាតឹងតែងខ្លាំងមែនទែននៅពេលក្រុមជម្រើសជាតិដាណឺម៉ាកមានរបាំងការពារដ៏រឹងមាំដែលធ្វើឲ្យអង់គ្លេសពិបាកបោះបាល់ចូលតំបន់គ្រោះថ្នាក់។

យ៉ាងណានៅនាទីទី៣០ ដាណឺម៉ាកទទួលបានបាល់ពិន័យហ្វ្រីឃីក ហើយខ្សែបម្រើឆ្នើម Mikkel Damsgaard ទាត់ផុតដៃអ្នកចាំទី Pickford ទម្លាយសំណាញ់ទីយ៉ាងស្អាតដើម្បីបើកការនាំមុខ ១-០។ បន្ទាប់ពីដៃគូនាំមុខ អង់គ្លេសចាប់ផ្តើមវាយសម្រុកខ្លាំងភ្លាមៗនិងទទួលបានឱកាសស៊ុតនៅមុខទីដោយ Raheem Sterling ប៉ុន្តែត្រូវបានអ្នកចាំទីដាណឺម៉ាក Schmeichel ជួយសង្គ្រោះបាន។

ប៉ុន្មាននាទីក្រោយមក អង់គ្លេសបោះបាល់ចូលតំបន់គ្រោះថ្នាក់ ហើយខ្សែម្រើ Bukayo Saka បញ្ជូនបាល់ទៅឲ្យ Sterling ប៉ុន្តែត្រូវបានខ្សែការពារ Simon Kjaer យកជើងរារាំងក៏ភ្លាត់ចូលទីខ្លួនឯងដែលធ្វើឲ្យអង់គ្លេសតាមស្មើ ១-១។

គ្រាប់បាល់ ១-១ បានរក្សារហូតដល់ចប់៩០នាទី បើទោះជាអង់គ្លេសបានព្យាយាមដាក់សម្ពាធខ្លាំងក៏ដោយ ខណៈដាណឺម៉ាកបង្ហាញពីទម្រង់ការពារយ៉ាងរឹងមាំ។ ក្រោយស្មើគ្នាតម្រូវឲ្យបន្ថែម១៥នាទីពីរដង ហើយអង់គ្លេសកាន់តែសម្រុកខ្លាំង ជាពិសេស Sterling អូសបាល់ចូលប្រអប់គ្រោះថ្នាក់ជាបន្តបន្ទាប់ដែលធ្វើឲ្យខ្សែការពារដាណឺម៉ាកបង្កកំហុសត្រូវអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ១១ម៉ែត្រដល់អង់គ្លេស។

ភារកិច្ចស៊ុតប៉េណាល់ទីគឺប្រធាន Harry Kane ប៉ុន្តែអ្នកចាំទី Schmeichel ជួយសង្គ្រោះបានដោយទះបាល់ចេញ ប៉ុន្តែបាល់មិនឃ្លាតនៅណាឆ្ងាយឡើយដោយធ្លាក់នៅមុខទី ហើយ Harry Kane បន្ថែមចូលទីបានសម្រេចដើម្បីនាំមុខ ២-១ នៅនាទី១០៤។ លទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត។

ទីបំផុត តោកំណាចអង់គ្លេសសុបិនតាំងពីឆ្នាំ១៩៦៦បានក្លាយជាការពិតដោយត្រូវជួបជម្រើសជាតិអ៉ីតាលីនៅវគ្គផ្តាច់ព្រ័ត្រនៅលើទឹកដីរបស់ខ្លួន។ ចាំមើលថាតើអង់គ្លេស ឬអ៉ីតាលីជាអធិរាជសមរភូមិវាលស្មៅទ្វីបអឺរ៉ុបឆ្នាំ២០២០៕













អត្ថបទ៖ វីរបុត្រ
ប្រភពរូប៖ Dailymail
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


