Connect with us

កីឡា

អបអរសាទរ U23 កម្ពុជា បើក​ឆាក​ពូល K ឈ្នះ​ ហុងកុង ៤-២ បាន៣ពិន្ទុ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U23) ​បើកឆាកទទួល​បាន​៣​ពិន្ទុ​​ពូល K បន្ទាប់​ពី​បាន​យក​ឈ្នះ U23 ហុងកុង ដោយ​លទ្ធផល ៤-២​ នៅ​ប្រទេស​ជប៉ុន​ ថ្ងៃ​សៅរ៍ ទី​២៣ ខែ​តុលា​នេះ​ ក្នុង​​យុទ្ធនាការណ៍​​ជម្រុះ​សន្សំ​ពិន្ទុក្នុង​ពូល​ជើង​ឯក​យុវជន​ទ្វីប​អាស៊ី​ AFC U23 Asian Cup ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត​វគ្គ​ទី​១​ ទាំង​កម្ពុជា និង ហុងកុង​មាន​ឱកាស​ល្អ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​គ្នា ប៉ុន្តែ​ហុងកុង​មាន​ឱកាស​មាស​​ពីរបី​​លើក​ តែធ្វើ​មិន​បាន​សម្រេច​ដោយ​ស៊ុត​ប៉ះ​របាទី ខណៈ​កម្ពុជា​គ្រប់​គ្រង​បាល់​បាន​ច្រើន។ ការ​ប្រកួត​អូសបន្លាយ​រហូត​ដល់​នាទី​ទី​៤០ទើប​គ្រាប់​បាល់កើត​មាន​ដោយការ​វាយ​បក​នៅ​ស្លាប​ឆ្វេង​ជា​ការ​សម្រេច​ទី​របស់​ខ្សែ​ប្រយុទ្ធ សៀង ចន្ធា ដើម្បី​នាំ​មុខ ១-០ ។

ដោយ​ឡែក​ការ​ប្រកួត​វគ្គ​ទី​២ ហុងកុង​បាន​ដាក់​សម្ពាធ​ខ្លាំង​នៅ​ដើម​វគ្គ ប៉ុន្តែ​គ្មាន​សំណាង​ទម្លាយ​សំណាញ់​ទី​ខ្មែរ​ បើ​ទោះ​ជា​មាន​ឱកាស​ល្អ​ពីរ​លើក​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ ការ​វាយ​បក​របស់​កម្ពុជា​ពិត​ជា​មាន​ប្រសិទ្ធភាព​ដោយ​គ្រាន់​តែ​ដើម​វគ្គ​រក​បាន​៣​គ្រាប់​បន្ថែម​ទៀត​ក្នុង​នោះ សៀង ចន្ធា រក​គ្រាប់​បាល់ទី​២​នៅ​នាទី​៥៤ ហើយ ស៊ីន កក្កដា រក​​បាន​នៅ​នាទី​៥៦ ដែល​ជា​ការ​បញ្ជូន​បាល់ពី ចន្ធា។ ជា​ពិសេស​គ្រាប់​បាល់ទី​៤​ពិត​ជា​អស្ចារ្យ​មែន​ទែន​ដែល​ជា​ការ​ស៊ុត​ពី​ចម្ងាយ​របស់ មិន រតនៈ ផុត​ដៃ​អ្នក​ចាំ​ទី​ហុងកុង​ចូល​យ៉ាង​ស្អាត​នៅ​នាទី​ទី​៦២។

យ៉ាង​ណា កម្ពុជា​មិន​អាច​រក្សា​សំណាញ់​ទី​របស់​ខ្លួន​ឲ្យ​នៅ​សូន្យ​បាន​ទេ បន្ទាប់​ពីហុងកុង​បាន​បំប៉ោង​សំណាញ់​ទី​​នៅ​នាទី​​៨២​ដើម្បី​តាម​ពី​ក្រោយ ៤-១ និង​រក​បាន​គ្រាប់​ទី​២​ដោយ​ការ​ស៊ុត​ប៉េណាល់​បាន​សម្រេច​​តាម​ពី​ក្រោយ ៤-២ រហូត​ចប់​ការ​ប្រកួត។

ការ​ប្រកួត​បន្ទាប់
ជប៉ុន vs កម្ពុជា ថ្ងៃ​ទី២៦ ខែ​តុលា
ហុងកុង vs ជប៉ុន ថ្ងៃ​ទី​២៨ ខែ​តុលា

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម