កីឡា
លោកបណ្ឌិត ថោង ខុន បន្តត្រួតពិនិត្យវឌ្ឍនភាពការងារនៃដំណើរឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃអង្គារទី២៦ ខែតុលា ឆ្នាំ២០២១ ដោយផ្តោតលើរបៀបវារៈសំខាន់ៗចំនួន៣ និងបញ្ហាមួយ ចំនួនទៀត ដើម្បីជំរុញដំណើរ ឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យទទួលបានជោគជ័យជាមោទនភាពជូនជាតិមាតុភូមិ។

លោក វ៉ាត់ ចំរើន អគ្គ លេខាធិការគណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ ក្រោយបញ្ចប់កិច្ចប្រជុំថា កិច្ចប្រជុំប្រចាំសប្តាហ៍នេះផ្តោតសំខាន់លើការពង្រឹងការងារ តាមដាន និងវាយតម្លៃក្រោមការដឹកនាំអង្គប្រជុំពីលោកបណ្ឌិត ថោង ខុន ដើម្បីត្រួតពិនិត្យគ្រប់លក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម- អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។ ថ្ងៃនេះឯកឧត្តមបណ្ឌិត ថោង ខុន បានអនុញ្ញាតឱ្យគណៈកម្មការជំនាញ ដែលត្រៀមទទួលការផ្ទេរទង់ស៊ីហ្គេម លើកទី៣១ ពីម្ចាស់ផ្ទះវៀតណាម នាខែឧសភា ឆ្នាំ ២០២២ ខាងមុខ បង្ហាញវឌ្ឍនភាពលម្អិត ដើម្បីត្រៀមទទួលទង់ និងសំដែងទស្សនី យភាពសិល្បៈស្វាគមន៍ភ្ញៀវឆ្ពោះមកស៊ីហ្គេម នៅកម្ពុជា» ។

លោកអគ្គលេខាធិការក៏បានជម្រាបជូនពីការត្រៀមខ្លួនរបស់សហព័ន្ធកីឡាជាតិ នានា ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្រោយពីម្ចាស់ផ្ទះមួយនេះបានប្រកាសពីជំហរច្បាស់លាស់ និងបញ្ជាក់ការរៀបចំ និងកំណត់យកក្នុងខែឧសភា ឆ្នាំ២០២២ឡើងវិញ ពីព្រោះកន្លងទៅនោះ ម្ចាស់ផ្ទះស៊ីហ្គេមបានពន្យារពេលពីឆ្នាំ ២០២១ ដោយសារវិបត្តិជំងឺកូវីដ-១៩។ ដូច្នេះហើយ នៅ ពេលនេះ CAMSOC បានបញ្ជាក់បន្ថែមពីភាពច្បាស់ លាស់នេះជូនដល់សហព័ន្ធកីឡាជាតិកម្ពុជានានា ក្នុងការត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ ជាថ្មី។
លោកបញ្ជាក់ថា ចំពោះគម្រោងចូលរួមក្នុងពិធីទទួលទង់ស៊ីហ្គេម និងកម្មវិធីសំដែងសិល្បៈ វប្បធម៌ និងកីឡា ពីម្ចាស់ផ្ទះវៀតណាម បន្តវេនមកព្រះរាជាណាចក្រកម្ពុជា គឺលោកបណ្ឌិត ថោង ខុន បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការជំនាញ ក្នុងការតាក់តែងកម្មវិធីនេះ ដែលមានរយៈពេល ១០នាទី ប៉ុន្តែមាន ខ្លឹមសារសំខាន់ស៊ីជម្រៅ ដើម្បីទទួល ស្វាគមន៍ ទាក់ទាញបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងភ្ញៀវអន្តរជាតិមកចូលរួមក្នុងស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ កម្មវិធីសម្តែងនេះមានរាប់បញ្ចូលទាំងការសម្តែងទស្សនីយភាពសិល្បៈ ចម្រៀង វប្បធម៌ និងកីឡា ដែលកម្ពុជាបានត្រៀម លក្ខណៈសម្បត្តិរួចរាល់អស់ហើយៗដល់ពេលបិទពិធីស៊ីហ្គេម នៅវៀតណាមនោះ គឺក្រុមកម្ពុជានឹងសហការជា មួយម្ចាស់ផ្ទះវៀតណាមធ្វើកិច្ចការនេះដោយផ្ទាល់។

លោក វ៉ាត់ ចំរើន បន្ថែមទៀតថា ម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម បានកំណត់យក ៤០ប្រភេទកីឡា ដែលជាង ៥០០វិញ្ញាសា ខណៈកម្ពុជាកំពុងត្រៀមបញ្ជូនអត្តពលិករបស់ខ្លួនពីចន្លោះ៣២ទៅ ៣៣ប្រភេទកីឡា ហើយក្នុងនោះប្រភេទកីឡារបស់កម្ពុជាភាគច្រើន គឺមានសក្តានុពលខ្ពស់ៗ ដែលអាចឈានដល់ កម្រិតមេដាយផងដែរ។ តាមរយៈនេះលោកបណ្ឌិត ថោង ខុន ក៏បានជំរុញឱ្យសហព័ន្ធកីឡាជាតិទាំងអស់ត្រូវពង្រឹងគុណភាពបច្ចេកទេសឱ្យបានល្អប្រសើរ ពីព្រោះស៊ីហ្គេម លើកទី៣១ នេះ គឺជាហ្គេមយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការកំណត់វាស់ស្ទង់ កែលម្អ ដើម្បីឆ្ពោះ ទៅស្វែងរកភាពជោគជ័យ នាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ជាមួយគ្នានោះ CAMSOC ក៏បានពិភាក្សាគ្នាពីគម្រោងសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ និងការរាប់ថយ ក្រោយ៥០០ថ្ងៃ “Count down” នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ផងដែរ៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


