កីឡា
Ronaldo ចោទប្រធានរៀបចំ Ballon D’Or និយាយកុហក និងប្រើឈ្មោះខ្លួនដើម្បីល្បី
នៅក្នុងបទសម្ភាសជាមួយកាសែត The New York Times កាលពីពេលថ្មីៗនេះ លោក Pascal Ferré ជានិពន្ធនាយក និងប្រធានរៀបចំពានរង្វាន់ប្រចាំឆ្នាំដ៏ល្បីល្បាញ Ballon D’Or បាននិយាយអំពី Ronaldo ថា ៖«Ronaldo មានមហិច្ឆតាតែមួយគត់ ហើយនោះគឺចូលនិវត្តដោយឈ្នះពានរង្វាន់ Ballons d’Or ច្រើនជាង Messi…. ហើយខ្ញុំបានដឹងពីព្រោះគាត់ប្រាប់ខ្ញុំ»។

នៅលើបណ្តាញសង្គម Instagram និង Facebook កាលពីយប់ថ្ងៃចន្ទជាពេលដែលពិធីប្រកាសពាន Ballon D’Or ត្រូវបានប្រារព្ធ ប៉ុន្តែរូបគេមិនបានចូលរួម តារាជើងស៊ុតរបស់ក្លឹប Manchester United បានចោទប្រកាន់លោក Pascal Ferré និយាយកុហក និងយកឈ្មោះខ្លួនដើម្បីល្បី។
«ថ្ងៃនេះបកស្រាយនូវអ្វីដែលលោក Pascal Ferré និយាយកាលពីសប្តាហ៍មុនដោយលោកនិយាយថា ខ្ញុំមានមហិច្ឆតាបញ្ចប់អាជីពបាល់ទាត់ជាមួយពានរង្វាន់ Golden Balls ច្រើនជាង Lionel Messi។ លោក Pascal Ferré និយាយកុហក។ លោកប្រើឈ្មោះខ្ញុំដើម្បីនប្រូម៉ូតខ្លួនឯង និងផ្សព្វផ្សាយកន្លែងដែលលោកធ្វើការ»។ នេះជាសាររបស់ Ronaldo។

ខ្សែប្រយុទ្ធព័រទុយហ្គាល់បន្តថា ៖«វាមិនអាចទទួលយកបានទេដែលបុគ្គលទទួលខុសត្រូវចំពោះពានរង្វាន់ដ៏អស្ចារ្យបែបនេះនិយាយកុហក ដោយគ្មានការគោរពសោះចំពោះបុគ្គលដែលតែងតែគោរព France Football និង Ballon d’Or។ ហើយថ្ងៃនេះ លោកកុហកទៀត ដោយអវត្តមានរបស់ខ្ញុំនៅពិធីដោយចោទប្រកាន់ដាក់ដាច់ដោយឡែកពីគេគ្មានហេតុផល។ ខ្ញុំតែងតែអបអរអ្នកដែលឈ្នះនៅក្នុងក្របខណ្ឌកីឡា និងយុត្តិធម៌ដែលបើកផ្លូវអាជីពខ្ញុំតាំងពីដើមមក ហើយខ្ញុំធ្វើនេះ មិនមែនដើម្បីប្រឆាំងនឹងនរណាម្នាក់ទេ»។
សម្រាប់ការប្រកាសពានរង្វាន់ Golden Balls កាលពីយប់មិញនេះគឺបានទៅលើតារាឆ្នើម Lionel Messi ដែលឈ្នះជាលើកទី៧ ខណៈ Cristiano Ronaldo ឈ្នះបាន៥លើក៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


