Connect with us

កីឡា

គ្រូ U-23 កម្ពុជា ស្ដាយឱកាសទាត់ចូលទីថៃ ដែលលោករំពឹងថាអាចផ្លាស់ប្ដូរការប្រកួត​

បានផុស

នៅ

ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ២៣ ឆ្នាំ​កម្ពុជា បាន​ប្រកួត​ចាញ់ ថៃ ដោយ​លទ្ធផល ៥-០ ក្នុង​ជំនួប​ទី ៣ ពូល B នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣១ នៅ​ប្រទេស​វៀតណាម កាលពី​ល្ងាច​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ ២០២២ ម្សិលមិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​ប្រកួត​នេះ​ពិតជា​ស្វិតស្វាញ​ខ្លាំង ដោយ​ចំណាយ​ពេល​មិន​ដល់ ៥ នាទី ពោល​គឺ​នៅ​នាទី​ទី ៤ ថៃ បាន​បើក​ការ​នាំ​មុខ​មុន​ដោយ​កីឡាករ Chonnapat Buaphan។ ក្រោយ ថៃ នាំមុខ កម្ពុជា បាន​ព្យាយាម​រក​គ្រាប់​បាល់​មកវិញ​ជាមួយ​ឱកាស​មួយ​ចំនួន​ជាក់ស្ដែង សៀង ច​ន្ធា​, ណា​រ៉ុង កក្កដា និង​ជា សុខ​ម៉េង មានឱកាស​ទាត់​ដូចគ្នា ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​។ លុះ​ចូល​ដល់​នាទី ៣១ ថៃ បាន​បន្ថែម​គ្រាប់​បាល់​ទី ២ ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Korawich Tasa។ រំលង​បាន ១០ នាទី​ក្រោយមក Worachit Kanitsribampen បាន​បន្ថែម​គ្រាប់​ទី ៣ ឲ្យ ថៃ ខណៈ​ពេល​វេលា​ដែល​សេសសល់​គ្រាប់​បាល់​នៅតែ​មិនកើត​ឡើង នាំ​ឲ្យ ​ថៃ នាំមុខ កម្ពុជា ៣ ទល់ ០ នៅ​វគ្គ​ទី ១។​

​ចូល​ដល់​វគ្គ​ទី ២ ថៃ បាន​បន្ត​បង្កើន​សន្ទុះ​របស់​ខ្លួនរ​ហូត​ដល់​អាច​រក​គ្រាប់​បាល់​បាន ២ គ្រាប់​បន្ថែម​ទៀត នៅ​នាទី ៧២ និង ៨៨ ដោយ​កីឡាករ Patrik Gustavsson ទាំង ២ គ្រាប់ ដែល​ធ្វើ​ឲ្យ​លទ្ធផល​បញ្ចប់​ជា​ផ្លូវការ កម្ពុជា បាន​ចាញ់ ថៃ ០-៥។​

បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ លោក Ryu Hirose គ្រូ​បង្វឹក នៃ​ក្រុម U-23 កម្ពុជា យល់​ឃើញ​ថា​ជា​រឿង​នឹក​ស្មាន​មិន​ដល់ ខណៈ កម្ពុជា ក៏​មាន​ឱកាស​ច្រើន ហើយ​ស្ទើរតែ​អាច​ធ្វើការ​ប្រកួត​ប្រែប្រួល​។​

លោក Ryu Hirose បាន​និយាយ​ក្រោយ​ចប់​ការប្រកួត​ថា ៖ «​ការប្រកួត ០-៥ ថ្ងៃនេះ គឺជា​អ្វី​ដែល​យើង​មិន​នឹកស្មាន​ដល់​។ នៅ​ដើម​វគ្គ​ទី ១ យើង​មាន​ឱកាស​ច្បាស់លាស់​ជាច្រើន​ក្នុង​ការ​ឈាន​ទៅ​បង្កើត​គ្រាប់​បាល់​។ ប្រសិនបើ​ពួកគេ​បាន​ទាត់​បញ្ចូល​ទី ស្ថានភាព​អាច​នឹង​ខុសគ្នា​។​»

​លោក​បាន​បន្ត​ថា ៖ «​តំបន់​បម្រើ និង​ការពារ ធ្វើ​មិន​បាន​ល្អ​ទេ​នៅ​ថ្ងៃនេះ​។ ការប្រកួត​បន្ទាប់​នឹង​ត្រូវ​ពិចារណា​។ សង្ឃឹមថា​តាមរយៈ​ការប្រកួត​នេះ កីឡាករ​នឹង​មាន​ភាព​ចាស់ទុំ​ជាង​មុន​។ យើង​នឹង​ព្យាយាម​ស្វែងរក​អ្វី​ដែល​ប្រសើរ​ជាង​នេះ​សម្រាប់​តំបន់​បម្រើ និង​ការពារ»។

សូម​បញ្ជាក់​ថា លទ្ធផល​នេះ​ធ្វើឲ្យ កម្ពុជា ចុះ​មក​ឈរ​នៅ​លេខ ៤ និង​អស់​ឱកាស​ឡើង​ជុំ​បន្ត​ហើយ ក្រោយ​ប្រកួត ៣ ដង ឈ្នះ ១ និង​ចាញ់ ២ មាន ៣ ពិន្ទុ ហើយ​ប្រកួត​បន្ទាប់​ត្រូវ​ជួប​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ២០២២ ខាងមុខ គឺជា​ការប្រកួត​បង្គ្រប់​កិច្ច៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២០ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៧ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៤ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម