Connect with us

កីឡា

ជា សំណាង និងសារ៉េត គ្រីយ៉ា បន្តកិច្ចសន្យាជាមួយព្រះខ័នរាជស្វាយរៀង

បានផុស

នៅ

កីឡាករ ២ រូបរបស់ក្លិបព្រះខ័នរាជស្វាយរៀង ខ្សែបម្រើ ជា សំណាង និងខ្សែការពារ សារ៉េត គ្រីយ៉ា បានសម្រេចបន្តកិច្ចសន្យាជាមួយក្លិប បន្ទាប់ពីបានចំណាយពេលច្រើនរដូវកាល។ កិច្ចសន្យា​របស់​កីឡាករ​ទាំងពីរ​ ត្រូវបាន​ដឹងថា ​នឹង​បន្ត​ដល់​រដូវ​ក្រោយ (២០២៣) គ្រា​ដែល​ពួកគេ​សុទ្ធតែជា​អ្នក​រួមចំណែក​ជួយ​ដល់​ក្លិប​នា​ប៉ុន្មាន​រដូវ​កាល​កន្លងមក​។​

​ជា សំណាង ជា​ខ្សែបម្រើ​ម្នាក់​ ដែល​បាន​ប្រកប​អាជីព​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង តាំងពី​ឆ្នាំ​ ២០១០ នឹង​បានរួម​ចំណែក​ឲ្យ​ក្លិប​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ២ ​ដង និងហ៊ុនសែន​ខាប់ ៤​ ដង​។ កីឡាករ​រូបនេះ​មាន​វ័យ ២៨ ​ឆ្នាំ ក៏​ធ្លាប់ជា​សមាជិក​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយឡែក សារ៉េត គ្រី​យ៉ា វិញ​ដែល​លេង​ក្នុងតួនាទី​ជា​ខ្សែការពារ​ស្លាប​ស្ដាំ បាន​ប្រកប​អាជីព​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង តាំងពី​ឆ្នាំ​ ២០១៣ និង​បានរួម​ចំណែក​ឲ្យ​ក្លិប​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ១​ ដង និង ហ៊ុនសែន​ខាប់ ២​ ដង​។ កីឡាករ​រូបនេះ​ មាន​វ័យ ២៦ ​ឆ្នាំ បាន​ជាប់​ជម្រើសជាតិ​កម្ពុជា តាំងពី​ឆ្នាំ ​២០១៧ ហើយ​បង្ហាញខ្លួន​បាន ២ ០​ប្រកួត​ផងដែរ​។​

​និយាយ​នៅក្នុង​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ​វិញ ព្រះខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​ ១ កំពូល​តារាង ត្រឹម​ជុំ​ទី​ ១ នៃ​រដូវ​កាល​ ២០២២ ដោយ​ប្រកួត ៧ ​ដង ឈ្នះ ៦ ​ដង ស្មើ​ម្ដង និង​មិនដែល​ចាញ់ មាន​ ១៩​ ពិន្ទុ ដាច់​ក្រុម​លេខ ​២ បឹងកេត ៦​ ពិន្ទុ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម