កីឡា
សមាជិកជម្រើសជាតិឈុតធំមួយរូប ជាប់ឈ្មោះ U-19 កម្ពុជា ទៅប្រកួត AFF U-19 នៅឥណ្ឌូនេស៊ី
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ ២៣នាក់ជាផ្លូវការ ដើម្បីត្រៀមប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ានអាយុក្រោម ១៩ឆ្នាំ (AFF U-19 Championship) នៅដើមខែកក្កដាខាងមុខ។
បញ្ជីឈ្មោះកីឡាករ ២៣នាក់ចុងក្រោយជាផ្លូវការ មកពីក្លិប ៧ផ្សេងគ្នាទាំងនៅលីគកំពូលកម្ពុជា និងលីគទី២។ សមាសភាពមានដូចជា មកពីសាលាបាល់ទាត់ជាតិបាទី ចំនួន ១៣នាក់, អាស៊ីអឺរ៉ុបយូណាយធី ៣នាក់, ព្រៃវែង ៣នាក់, ណាហ្គាវើលដ៍ ១នាក់, គីរីវង់សុខសែនជ័យ ១នាក់, សមាគមកីឡាកងយោធពលខេមរភូមិន្ទ ១នាក់ និងអង្គរថាយហ្គឺរ ១នាក់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះ សមាជិកនៃក្រុមជម្រើសជាតិកម្ពុជា ឈុតធំ កីឡាករ ស៊ិន សុវណ្ណមករា ក៏មានឈ្មោះក្នុងបញ្ជីចេញទៅប្រកួតពានដដែលនេះផងដែរ។
ពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ (AFF U-19 Championship) គ្រោងធ្វើពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ នៅខែកក្កដា ឆ្នាំ២០២២។ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ស្ថិតនៅពូល B ជាមួយ ម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត និងសិង្ហបុរី៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


