កីឡា
កីឡាករថៃម្នាក់ ត្រូវអ្នកគាំទ្រទទូចឱ្យត្រលប់មកស្រុកកំណើតវិញ ក្រោយពុំទាន់បានបង្ហាញខ្លួននៅលីគជប៉ុន
បន្ទាប់ពីខ្សែបម្រើជម្រើសជាតិថៃ របស់ក្លិប Buriram United កីឡាករ Supachok Sarachat បានផ្លាស់ទៅក្លិប Consadole Sapporo ក្នុងក្របខ័ណ្ឌលីគកំពូលជប៉ុន (J-League 1) ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ៦ ខែ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជាងមួយខែបានកន្លងផុតទៅ គេមិនទាន់មានឱកាសបានលេងសូម្បីតែមួយនាទីនៅឡើយ។

បែបនេះបានធ្វើឱ្យអ្នកគាំទ្របាល់ទាត់ថៃ ពិសេសអ្នកគាំទ្រក្លិប Buriram ឆ្ងល់ថាហេតុអ្វី? ដោយសូម្បីតែឈ្មោះក្នុងកៅអីបម្រុងក៏មិនមាន។ អ្នកគាំទ្រខ្លះថែមទាំងបានទទូចឱ្យ Supachok ត្រលប់មក Buriram វិញ ដើម្បីបន្តលេងនៅលីគថៃ (Thai League) ដូចកាលពីមុន។
យ៉ាងណាមិញ លោក Mihailo Petrovic អ្នកចាត់ការក្រុម Consadole Sapporo បាននិយាយហេតុផលមិនដាក់ Supachok ឱ្យលេងគឺដោយសាររូបគេមិនទាន់រួចរាល់។ «Suphachok ទើបតែចាប់ផ្តើមស្គាល់ពីកលល្បិចរបស់ក្រុម។ ប៉ុន្តែគាត់នឹងនៅតែត្រូវការពេលវេលាខ្លះដើម្បីកែសម្រួលអារម្មណ៍ និងស្ថានភាពនៃការប្រកួត។ ដើម្បីនាំវាទៅកម្រិតមួយដែលគេអាចលេងក្នុង J-League។» សម្ដី លោក Mihailo Petrovic។ លោកបន្តទៀតថា៖ «បន្ថែមពីលើស្ថានភាពបច្ចុប្បន្នរបស់ក្រុមនៅពេលនេះ គឺមិនល្អខ្លាំង (ត្រូវតែគេចចេញពីការកាត់ចោល) ដូច្នេះវាមិនងាយស្រួលទេសម្រាប់ពួកយើងក្នុងការដាក់គេចូលលេង។»

សម្រាប់ក្រុម Consadole Sapporo បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១៤ មានតែ ៣ ពិន្ទុប៉ុណ្ណោះលើក្រុមដែលនៅក្នុងតំបន់កាត់ចោល។ ចំណែកកីឡាករថៃដែលផ្លាស់ទៅលេងនៅ J-League បច្ចុប្បន្នមាន ៣ នាក់ គឺ កីឡាករ Chaowat Weerachat លេងឱ្យ Cerezo Osaka ក្នុងលក្ខខណ្ឌខ្ចីជើង, កីឡាករ Chanathip Songkrasin (Kawasaki Frontale) និង Supachok Sarachat (Consadole Sapporo) នេះផ្ទាល់៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


