កីឡា
ប្រាក់រង្វាន់ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ កើនឡើងច្រើនជាងរដូវកាលមុន
ប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកថ្នាក់ជាតិនៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានដំឡើងច្រើនជាងរដូវកាលមុន។
ជាក់ស្ដែង ក្រុមជើងឯកនឹងទទួលបាន ១១០លានរៀល, លេខ២ បាន ៧០លានរៀល និងលេខ៣បាន ៤០លានរៀល។ បើធៀបនឹងរដូវកាលកន្លងទៅ គឺកើនឡើងចំនួន ១០លានរៀលដូចៗគ្នា។



ចំណែកពានរង្វាន់ផ្សេងៗទៀត ក៏មានការបង្កើនប្រាក់រង្វាន់ផងដែរ ពោលគឺ ក្រុមអាជ្ញាកណ្ដាលល្អ បាន ៦លានរៀល, ក្រុម Fair Play បាន ៩លានរៀល, អ្នកទាត់បញ្ចូលទីច្រើនជាងគេ បាន ៤លានរៀល, គ្រូបង្វឹកល្អជាងគេ បាន ៤លានរៀល, អ្នកចាំទីល្អជាងគេ បាន ៤លានរៀល និងកីឡាករល្អជាងគេ បាន ៤លានរៀល ពោលគឺមានការកើនឡើងច្រើនជាងមុន ១លានរៀលដូចៗគ្នា។






គួរដឹងដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែកក្កដា ដោយមាន១៦ក្រុមចូលរួម។ ក្រុមចំនួន៨ពីក្របខណ្ឌ Cambodian Premier League បូករួមទាំងក្រុមចំនួន៨ ទៀតឡើងពីវគ្គជម្រុះថ្នាក់ជាតិ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


