កីឡា
ធ្លាយដំណឹងក្នុងការនាំ Messi វិលមកក្លិប Barcelona វិញក្នុងឆ្នាំ ២០២៣
ក្លិប Barcelona បានចាប់ផ្តើមការចរចាកិច្ចសន្យាជាមួយវីរបុរសក្លិប Lionel Messi ដោយសង្ឃឹមថានឹងត្រលប់មកក្លិបវិញនៅឆ្នាំ២០២៣។
ព័ត៌មាននេះត្រូវបានរាយការណ៍ជាលើកដំបូងដោយវិទ្យុ Catalunya នៅល្ងាចថ្ងៃអាទិត្យបន្ទាប់ពី Barcelona បានយកឈ្នះលើក្រុម Pumas UNAM ក្នុងលទ្ធផល ៦-០ ក្នុងពានរង្វាន់មិត្តភាព Joan Gamper Trophy។

យោងតាមកម្មវិធីទូរទស្សន៍ El Club de la Mitjanit បានបញ្ជាក់ថាប្រធានក្លិបលោក Joan Laporta បានចាប់ផ្តើមពិភាក្សារួចហើយជាមួយតំណាងរបស់ Messi ដែលដឹកនាំដោយឪពុក និងជាភ្នាក់ងាររបស់គេផងនោះ គឺលោកJorge Messi។
ស្របពេលដែលកិច្ចសន្យារបស់ Messi ជាមួយ Paris Saint Germain នឹងផុតកំណត់នៅខែមិថុនាឆ្នាំ ២០២៣ បើទោះបីជាយ៉ាងណាក៏ដោយ មានជម្រើសសម្រាប់កីឡាករឈ្នះ Ballon d’Or ៧ សម័យកាលដើម្បីបន្តកុងត្រា១២ខែប្រសិនបើគេចង់។
សេចក្តីរាយការណ៍ថា Messi អាចត្រូវបានល្បួងឱ្យត្រលប់ទៅ Barcelona និងចំណាយពេលប៉ុន្មានឆ្នាំចុងក្រោយនៃអាជីពរបស់ខ្លួននៅក្លិបដែលបានបង្កើតឈ្មោះល្បីល្បាញដល់គេ។

ពាក្យចចាមអារ៉ាមដែលភ្ជាប់ Messi ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លិបនៅតំបន់ Catalan ត្រូវបានបញ្ឆេះមួយផ្នែកដោយការអត្ថាធិប្បាយរបស់ Laporta ដែលបាននិយាយថាគាត់ជំពាក់ “បំណុលសីលធម៌” ដល់ Messi នូវអ្វីដែលគេបានចាកចេញកាលពីរដូវក្តៅមុន។
Laporta និយាយទៅកាន់ CBS Sports ហើយត្រូវបានគេសួរអំពីការផ្លាស់ប្តូររបស់ Messi ទៅ PSG។ លោកបាននិយាយថា៖ «ខ្ញុំបានធ្វើអ្វីដែលខ្ញុំត្រូវធ្វើ ដើម្បីដាក់ស្ថាប័នឱ្យនៅលើកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំស្គាល់ Messi តាំងពីនៅក្មេង ខ្ញុំស្រលាញ់ Leo»។
«ខ្ញុំមានអារម្មណ៍ថាជាបំណុលសីលធម៌ចំពោះកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីប្រាកដថា Messi មានការបញ្ចប់អាជីពរបស់ខ្លួនជាមួយ Barcelona ល្អបំផុត។ ខ្ញុំចង់ធ្វើវា។ វានឹងមិនងាយស្រួលទេ ប៉ុន្តែខ្ញុំគិតថាជាមួយនឹងយុទ្ធសាស្ត្រត្រឹមត្រូវ យើងអាចធ្វើវាបាន។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីឱ្យ Messi បញ្ចប់អាជីពរបស់គេជាមួយ Barcelona។»
Laporta ក៏ត្រូវបានសួរថាតើការចរចានឹងចាប់ផ្តើមភ្លាមៗដែរឬទេ។
លោកបានឆ្លើយថា៖ «នេះជាគំនិតដែលយើងមាន។ ឥឡូវនេះមិនមែនជាពេលវេលាដ៏ល្អបំផុតក្នុងការនិយាយអំពីវានោះទេ ចាប់តាំងពីគាត់ជាកីឡាកររបស់ PSG ហើយគាត់នៅសល់កុងត្រាមួយឆ្នាំទៀត។ យើងត្រូវតែគោរពវា»។
ទន្ទឹមនឹងនេះ Messi មានការចាប់ផ្តើមដ៏ជោគជ័យនាដើមរដូវកាលនៃ Ligue 1 ជាមួយក្លិប PSG។ កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ បានបង្ហាញទម្រង់លេងដ៏ល្អ ក្នុងអំឡុងពេលឈ្នះក្លិប Clermont Foot ៥-០ បន្ទាប់ពីបញ្ជូនបាល់បានម្តង និងស៊ុតបញ្ចូលទីបាន ២ គ្រាប់ ដោយគ្រាប់បាល់មួយគ្រាប់របស់គេគឺជាការទាត់ផ្កាប់ចាន់ដ៏អស្ចារ្យ៕
ប្រភព៖ sportbible
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


