កីឡា
អុកចត្រង្គកម្ពុជា ជ្រើសរើសកីឡាករចូលជម្រើស ជាតិ ត្រៀមស៊ីហ្គេម ២០២៣
សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា កំពុងធ្វើការជ្រើសរើសកីឡាករ-កីឡាការិនី ដើម្បីចូលក្រុមជម្រើសជាតិ ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
តាមការបញ្ជាក់ដោយលោក ប៊ិន គាសេង អគ្គលេខាធិការរងសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ទទួលបន្ទុកការងារបច្ចេកទេស បានឱ្យដឹងថា សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បាននិងកំពុងជ្រើសរើសកីឡាករ-កីឡាការិនីជម្រើសជាតិចំនួន១១នាក់ ដើម្បីត្រៀមប្រកួតលើ ៦វិញ្ញាសា ស្មើនឹងការប្រជែងមេដាយមាសចំនួន ៦គ្រឿងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើទឹកដីកម្ពុជា។

លោក ប៊ិន គាសេង បានបញ្ជាក់ឲ្យដឹងថា «ការជ្រើសរើសកីឡាករ-កីឡាការិនីសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះគឺជារឿងសំខាន់របស់សហព័ន្ធកីឡាអុក ត្រូវបានធ្វើឡើងដោយសម្រិតសម្រាំង មានវិធីសាស្ត្រច្រើនដំណាក់កាល។ដោយសារវិញ្ញាសាផ្នែកអុកយើងមាន ៦វិញ្ញាសា ហើយត្រូវប្រើកីឡាករ-កីឡាការិនី១១នាក់ ប៉ុន្តែដោយមានគោលការណ៍កីឡាករម្នាក់អាចលេងបាន២វិញ្ញាសា អ៊ីចឹងយើងសម្រេចចិត្តជ្រើសរើសកីឡាករផ្នែកបុរស ៩នាក់ ហើយនឹងកីឡាការិនី២នាក់ ដើម្បីចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។»
បច្ចុប្បន្នកីឡាករចំនួន៨រូបត្រូវបានជ្រើសរើសរួចរាល់ហើយ នៅឡើយតែកីឡាករម្នាក់ទៀត ដែលត្រូវប្រកួតជម្រុះក្នុងចំណោមកីឡាករ ៤នាក់ (ជាជើងខ្លាំងលេខ៣ ក្នុងពូល) ខណៈកីឡាការិនី នឹងត្រៀមធ្វើការប្រកួតជម្រុះក្នុងពេលឆាប់ៗនេះផងដែរ។
ជាបឋម សម្រាប់ប្រភេទកីឡាអុកចត្រង្គ ត្រូវបានដឹងថា មានប្រទេសចំនួន៤ បានបញ្ជាក់ជាផ្លូវការអំពីការចូលរួមប្រកួត ក្នុងនោះរួមមានម្ចាស់ផ្ទះកម្ពុជា, ថៃ, មីយ៉ាន់ម៉ា និងវៀតណាម។ ស្របពេលដែលប្រទេសផ្សេងៗដ៏ទៃទៀត មិនទាន់មានការបញ្ជាក់នៅឡើយទេ។
នាមជាម្ចាស់លើប្រភេទកីឡាអុកចត្រង្គ អគ្គលេខាធិការរងដដែលរូបនេះ បានមើលឃើញថា ៤ប្រទេសខាងលើ សុទ្ធតែមានវប្បធម៌ និងក្បួនខ្នាតនៃការលេងអុក ប្រហាក់ប្រហែលគ្នា។ យ៉ាងណាក៏ដោយសហព័ន្ធបានដាក់ក្ដីរំពឹងឈ្នះមេដាយមាស យ៉ាងតិច ៣គ្រឿង ក្នុងចំណោម ៦មេដាយមាស។ «នៅក្នុងប្រភេទកីឡាអុកចត្រង្គនេះ មានមេដាយដល់ទៅ៦មេដាយមាស ហើយសមត្ថភាពកីឡាករកម្ពុជាយើង បច្ចេកទេស ទេពកោសល្យលេង ភាពប៊ិនប្រសប់ជាដើម គឹមិនចាញ់ប្រទេសជិតខាងនោះទេ។ សហព័ន្ធបានធ្វើការប្តេជ្ញាចិត្តជម្រុញកីឡាករ-កីឡាការិនី ហ្វឹកហាត់ក្នុងកម្រិតមួយដ៏ខ្ពស់ ដើម្បីបង្កើនគុណភាពសង្ឃឹមថាទទួលបានមេដាយមាស យ៉ាងតិច ៣គ្រឿង»។ សម្ដីរបស់ លោក ប៊ិន គាសេង។

ជុំវិញការបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅក្រោយចប់ព្រឹត្តិការណ៍ លោក ប៊ិន គាសេង រំពឹងបានបង្ហាញទៅអន្តរជាតិថា កម្ពុជា ជាប្រទេសដែលមានវប្បធម៌ មានល្បែងល្បងប្រាជ្ញាដែលបន្សល់ទុកពីដូនតា គឺមានភាពអស្ចារ្យណាស់ ផ្នែកខាងខួរក្បាល ផ្នែកខាងគិត ហើយលោកសង្ឃឹមថាប្រទេសជិតខាង ឬឆ្ងាយអីក៏គេអាចដឹងវប្បធម៌កម្ពុជា ដឹងពីបច្ចេកទេសនៃការហ្វឹកហាត់ខួរក្បាលលើប្រភេទកីឡាអុកចត្រង្គនេះ។
អុកចត្រង្គ ជាកីឡាប្រពៃណីរបស់កម្ពុជា នឹងបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ស្ថិតក្នុងចំណោមប្រភេទកីឡាអុក ដែលត្រូវបានបែងចែកជាពីរ គឺអុកចត្រង្គ និងអុកចិន (Xiangqi)៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


