កីឡា
អង្គការឃ្លាំមើលសិទ្ធិមនុស្សថា កាតា ឃុំខ្លួនអ្នកស្រលាញ់ភេទដូចគ្នាមុន FIFA World Cup មកដល់
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) និយាយកាលពីថ្ងៃចន្ទថា កងកម្លាំងសន្តិសុខក្នុងប្រទេសកាតា បានចាប់ខ្លួន និងរំលោភបំពានលើអ្នកស្រឡាញ់ភេទដូចគ្នាតាមអំពើចិត្ត។

ដូចកាលពីខែមុននេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយកាលពីថ្ងៃចន្ទ ក្នុងការដំណើរការរៀបចំការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) ដែលបានដាក់ការយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្សនៅក្នុងរដ្ឋឈូងសមុទ្រអារ៉ាប់មួយនេះ។ មន្ត្រីកាតាម្នាក់បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការចោទប្រកាន់របស់ HRW “មានព័ត៌មានដែលមានលក្ខណៈជាក្រុម និងមិនពិត” ដោយមិនបានបញ្ជាក់ច្បាស់លាស់។
អ្នករៀបចំការប្រកួត World Cup ដែលចាប់ផ្ដើមនៅថ្ងៃទី ២០ ខែវិច្ឆិកា និងជាការប្រកួតលើកដំបូងនៅក្នុងប្រទេសមជ្ឈិមបូព៌ា បាននិយាយថា មនុស្សគ្រប់គ្នា មិនថាមាននិន្នាការផ្លូវភេទ ឬផ្ទៃខាងក្រោយរបស់ពួកគេនោះទេ គឺត្រូវបានស្វាគមន៍ ហើយថែមទាំងព្រមានប្រឆាំងនឹងការបង្ហាញក្តីស្រលាញ់ជាសាធារណៈផងដែរ។

អង្គការដដែលបាននិយាយថា ខ្លួនបានសម្ភាសន៍អ្នកស្រឡាញ់ភេទដូចគ្នាសញ្ជាតិកាតា ចំនួន ៦នាក់ រួមទាំងស្ត្រីប្ដូរភេទ ៤ នាក់ ស្ត្រីស្រឡាញ់ភេទដូចគ្នាម្នាក់ និងបុរសស្រឡាញ់ភេទដូចគ្នាម្នាក់ ដែលបានរាយការណ៍ថា ត្រូវបានឃុំខ្លួននៅចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ហើយទទួលរងការរំលោភបំពានពាក្យសំដី និងរាងកាយ រួមទាំងការទាត់ និងវាយជាដើម។
HRW បាននិយាយថា ពួកគេត្រូវបានឃុំខ្លួនដោយគ្មានការចោទប្រកាន់នៅក្នុងពន្ធនាគារក្រោមដីមួយក្នុងទីក្រុងដូហា ហើយបុគ្គលម្នាក់ត្រូវបានឃុំខ្លួនរយៈពេល ២ ខែ ក្នុងការឃុំឃាំងតែម្នាក់ឯង។
ស្ត្រីកែភេទម្នាក់ក្នុងចំណោមស្ត្រីកែភេទកាតា ដែលត្រូវបានសម្ភាសដោយ HRW បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នាងត្រូវបានចាប់ខ្លួនជាច្រើនដង ដែលថ្មីៗនេះភាគច្រើននៅរដូវក្តៅនេះ នៅពេលដែលនាងត្រូវបានឃុំខ្លួនជាច្រើនសប្ដាហ៍។
ស្ត្រីរូបនេះបានបន្តថា អាជ្ញាធរបានបញ្ឈប់នាងដោយសារតែរូបរាង ឬសម្រាប់ការតុបតែងខ្លួន ដោយបន្ថែមថា នាងត្រូវបានគេវាយរហូតដល់ហូរឈាម និងបានកោរសក់។
បញ្ជាក់ថា ការស្រឡាញ់ភេទដូចគ្នា គឺជារឿងខុសច្បាប់នៅក្នុងប្រទេសម៉ូស្លីមអភិរក្សនិយមមួយនេះ ហើយតារាបាល់ទាត់មួយចំនួនបានលើកឡើងពីការព្រួយបារម្ភអំពីសិទ្ធិរបស់អ្នកគាំទ្រដែលធ្វើដំណើរទៅទស្សនាព្រឹត្តិការណ៍នេះ ជាពិសេសស្ត្រីស្រលាញ់ភេទដូចគ្នា LGBT+ ដែលក្រុមសិទ្ធិមនុស្សនិយាយថា ច្បាប់កាតាមានការរើសអើង៕
ប្រភព ៖ Reuters
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


