ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ ហៅទូរសព្ទទៅសុំទោសមេដឹកនាំកាតា ហើយសន្យាថាមិនធ្វើដូច្នេះម្តងទៀតទេ
យោងតាមសេតវិមាន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទទី២៩ខែកញ្ញា បានសុំទោសប្រទេសកាតា ចំពោះការវាយប្រហារតាមផ្លូវអាកាសកាលពីដើមខែ ដែលបានសម្លាប់ទាហានកាតាម្នាក់ ដោយបានសន្យាថា អ៊ីស្រាអែលនឹងមិនធ្វើការវាយប្រហារបែបនេះទៀតទេ។

ថ្លែងតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman bin Jassim Al Thani ក្នុងពេលជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសេតវិមាន លោក ណេតាន់យ៉ាហ៊ូ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការវាយប្រហារកាលពីថ្ងៃទី៩ខែកញ្ញា ដែលអ៊ីស្រាអែលបាននិយាយថាបានកំណត់គោលដៅលើមេដឹកនាំក្រុមហាម៉ាស ប៉ុន្តែក៏បានរំលោភលើអធិបតេយ្យភាពកាតាផងដែរ។
សេតវិមានបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គាត់(ណេតាន់យ៉ាហ៊ូ) បានអះអាងថា អ៊ីស្រាអែលនឹងមិនធ្វើការវាយប្រហារបែបនេះម្តងទៀតនាពេលអនាគតទេ»។

មេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាបង្កើតយន្តការត្រីភាគីជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីកែលម្អទំនាក់ទំនង ដោះស្រាយវិបត្តិ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការគំរាមកំហែងក្នុងតំបន់។
ការវាយប្រហារដែលធ្វើឡើងនៅពេលមេដឹកនាំក្រុមហាម៉ាសនៅទីក្រុងដូហាកំពុងពិភាក្សាលើសំណើបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់តំបន់ហ្គាហ្សា បានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីកាតា ដែលជាម្ចាស់ផ្ទះមូលដ្ឋានទ័ពអាកាសអាមេរិកដ៏ធំបំផុតនៅក្នុងតំបន់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចាជាមួយក្រុមហាម៉ាស។
លោក ណេតាន់យ៉ាហ៊ូ ដែលថ្មីៗនេះបានពង្រីកការវាយប្រហាររបស់អ៊ីស្រាអែលទៅកាន់ប្រទេសអ៊ីរ៉ង់ ស៊ីរី លីបង់ និងយេម៉ែន បានការពារសកម្មភាពរបស់ខ្លួន ហើយបានចោទប្រកាន់កាតាថាបានផ្តល់ជម្រកដល់ក្រុមហាម៉ាស។
លោក ត្រាំ ដែលកំពុងសាងទំនាក់ទំនងល្អជាមួយដូហា រួមទាំងធ្លាប់ទទួលអំណោយយន្តហោះប្រណិតមួយគ្រឿងពីប្រទេសកាតា បាននិយាយមុនពេលកិច្ចប្រជុំសេតវិមានថា លោក«មិនសប្បាយចិត្តទេ» ជាមួយនឹងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងរដ្ឋឈូងសមុទ្រ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


