កីឡា
Ronaldo មានអារម្មណ៍ថា ត្រូវបាន “ក្បត់” ដោយ Manchester United
តារាឆ្នើម Cristiano Ronaldo បាននិយាយខ្លួនមានអារម្មណ៍ថា ត្រូវបាន “ក្បត់” ដោយក្លិប Manchester United និងដូចត្រូវបានបង្ខំឲ្យចេញពីក្លិប។

Ronaldo បានសន្យាកាលពីខែសីហាថា គេនឹងផ្តល់ឲ្យនូវជីវិតរបស់ខ្លួននៅ Old Trafford បន្ទាប់ពីបរាជ័យក្នុងការផ្ទេរចេញពី United ទៅក្លិបដែលកំពុងលេងនៅ Champions League ដូចដែលគេបានរំពឹងទុក។
កីឡាករជើងចាស់ព័រទុយហ្គាល់ពេលនេះបានទម្លាយភាពស្ងៀមស្ងាត់របស់ខ្លួននៅក្នុងបទសម្ភាសន៍បើកចំហជាមួយ Piers Morgan សម្រាប់កម្មវិធីទូរទស្សន៍ TalkTV។ Manchester United ត្រូវបានគេស្នើសុំការឆ្លើយតបទៅនឹងការអះអាងរបស់ Ronaldo។

United ដែលបានយកឈ្នះ Fulham ២-១ កាលពីថ្ងៃអាទិត្យនោះ ស្ថិតនៅលំដាប់ទី ៥ ក្នុងក្របខ័ណ្ឌ Premier League ក្នុងការដឹកនាំរដូវកាលដំបូងរបស់អ្នកចាត់ការ Ten Hag។
នៅពេលសួរថា តើ Man Utd ព្យាយាមបង្ខំគាត់ចេញពីក្លិប ឬអត់ Ronaldo បាននិយាយថា “បាទ មិនត្រឹមតែគ្រូបង្វឹក [Erik ten Hag] ប៉ុណ្ណោះទេ ប៉ុន្តែក៏មានបុរសពីរ ឬបីនាក់ផ្សេងទៀតនៅជុំវិញក្លិប។ ខ្ញុំមានអារម្មណ៍ថា ត្រូវគេក្បត់”។
នៅពេលត្រូវបានគេសួរម្ដងទៀត ប្រសិនបើនាយកប្រតិបត្តិក្លិបព្យាយាមបណ្ដេញចេញ កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ បាននិយាយថា «ខ្ញុំមិនខ្វល់ទេ»។ មនុស្សគួរតែស្តាប់ការពិត។
“បាទ ខ្ញុំមានអារម្មណ៍ថា ត្រូវគេក្បត់ ហើយខ្ញុំមានអារម្មណ៍ថា ដូចជាមនុស្សមួយចំនួនមិនចង់ឲ្យខ្ញុំនៅទីនេះ មិនត្រឹមតែឆ្នាំនេះប៉ុណ្ណោះទេ ប៉ុន្តែកាលពីឆ្នាំមុនផងដែរ”៕
ប្រភព ៖ BBC
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


