កីឡា
ទស្សនីយភាពដ៏អស្ចារ្យចំនួន៥នឹងបង្ហាញនៅកីឡាជាតិល្ងាចនេះ
ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ ឆ្នាំ២០២២ នឹងបើកទំព័រប្រវត្តិសាស្ត្រជាផ្លូវការនាល្ងាចថ្ងៃទី២១ ខែវិច្ឆិកានេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គបហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មការពាក់ព័ន្ធផ្សេងទៀត រៀបចំកីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ ចាប់ពីថ្ងៃទី២១ និងថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីអបអរសាទរក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងព្រឹត្តិការណ៍នេះមានកីឡាចំនួន៤៥ប្រភេទរាប់ទាំងកីឡាជនពិការដើម្បីឲ្យប្រកួតប្រជែងដណ្តើមមេដាយ។

ក្រៅពីពិធីសំខាន់ៗដូចជាបង្ហាញទស្សនីយភាព«ចលនាកាយសមស្រប-លំហាត់អប់រំកាយ និងកីឡា, ពិធីដង្ហែក្បួនប្រតិភូកីឡារាជធានី-ខេត្ត ក្រសួង-ស្ថាប័ន, ដង្ហែទង់ជាតិ ទង់កីឡា និងសុន្ទរកថារបស់ថ្នាក់ដឹកនាំ ទស្សនិកជននឹងទទួលបានចំណីចក្ខុពិសេសប្លែកមិនធ្លាប់សម្រាប់ព្រឹត្តិការណ៍ធំបែបនេះ។
ខាងក្រោមជាកម្មវិធីសម្តែងដ៏អស្ចារ្យ
- ១-ការសម្តែងបទចម្រៀង«វីរភាពកីឡា»
- ២-ទស្សនីយភាពរាំប្រជាប្រិយ«រាំវង់ រាំកន្ត្រឹម ឡាំឡាវ (ឡាំឡក)
- ៣-ទស្សនីយភាពសម្តែងយុទ្ធគុន«ព្រលឹងល្បុក្កតោ»
- ៤-ការសម្តែងបទចម្រៀង«អច្ឆរិយកីឡា»
- ៥-ការអុជកាំជ្រួចដើម្បីអបអរសាទរ

ការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំបែបនេះដើម្បីជាការដកស្រងបទពិសោធ និងបង្កើនសមត្ថភាពដើម្បីឲ្យល្អប្រសើរសម្រាប់ការទទួលរៀបចំកីឡាស៊ីងហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?