កីឡា
អូស្ត្រាលី និងអាហ្សង់ទីន រិះគន់ FIFA ជុំវិញកាលវិភាគប្រកួតរបស់ World Cup 2022
អូស្ត្រាលី និងអាហ្សង់ទីន បានរិះគន់ FIFA សម្រាប់ការកំណត់កាលវិភាគការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេ ៣ ថ្ងៃ បន្ទាប់ពីការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេក្នុងព្រឹត្តិការណ៍ World Cup ដោយនិយាយថា ការផ្លាស់ប្ដូររយៈពេលខ្លីចាត់ទុកកីឡាករដូចជា “មនុស្សយន្ត”។

អូស្ត្រាលី បានយកឈ្នះលើក្រុមដាណឺម៉ាក កាលពីយប់ថ្ងៃពុធ ហើយត្រូវប្រឈមមុខនឹងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ជាមួយនឹងក្រុមរបស់ Lionel Messi (អាហ្សង់ទីន) នៅថ្ងៃសៅរ៍។

អាហ្សង់ទីន មានពេលតិចក្នុងការសម្រាក ដោយបានលេងឈ្នះ ២-០ ទល់នឹងប៉ូឡូញ ចាប់ពីម៉ោង ១០ យប់ – បួនម៉ោង បន្ទាប់ពីការប្រកួតរបស់អូស្ត្រាលី ជាមួយដាណឺម៉ាក – ក្នុងស្ថានភាពមួយដែលត្រូវបានពិពណ៌នាថាជា “ឆ្កួត” ដោយគ្រូបង្វឹករបស់ពួកគេគឺ លោក Lionel Scaloni។

នៅប្រទេសរុស្ស៊ីឆ្នាំ ២០១៨ ក្រុមដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់វគ្គជម្រុះត្រូវបានផ្តល់ឲ្យយ៉ាងហោចណាស់ ៤ ថ្ងៃ រវាងការប្រកួតចុងក្រោយរបស់ពួកគេ និងវគ្គ ១៦ ក្រុមចុងក្រោយ។
ជំនួយការគ្រូបង្វឹកជម្រើសជាតិអូស្ត្រាលី លោក René Meulensteen បាននិយាយថា “តើ FIFA អាចធ្វើដូចនេះបានដោយរបៀបណាក្នុងការប្រកួតដ៏មានកិត្យានុភាពបែបនេះ។ ការវិលជុំរយៈពេលបួនថ្ងៃ គឺខ្លីរួចទៅហើយ ហើយបន្ទាប់ពីវគ្គចែកពូល ពេលវេលាកាន់តែខ្លី។ ប្រសិនបើអ្នកចង់បានការប្រកួតដែលមានគុណភាពខ្ពស់នៅក្នុងការប្រកួត World Cup អ្នកគិតថាពួកគេអាចគ្រប់គ្រងវាបានទេ។
ក្រុមទាំង ២ បានលេងការប្រកួតក្នុងពូលចំនួន ៣ លើក របស់ពួកគេដាច់ពីគ្នា ៤ ថ្ងៃ ដែលជាផ្នែកមួយ នៃតារាងពេលវេលារួមរបស់ World Cup 2022 នៃ ២៩ ថ្ងៃ ដែលចំនួន ៣ ថ្ងៃ គឺតិចជាងព្រឹត្តិការណ៍ដែលបានប្រើលើកមុន ក្នុងការប្រកួតឆ្នាំ ២០១៨ និងនៅប្រទេសប្រេស៊ីល កាលពីឆ្នាំ ២០១៦។
កាលវិភាគជាធម្មតា ៣២ ថ្ងៃ មិនអាចប្រើបានទេ ដោយសារតែការសម្របសម្រួលរបស់ FIFA ដែលធ្វើឡើងជាមួយលីគ និងក្លិបនៅអឺរ៉ុប នៅពេលដែលវាបានពន្យារការប្រកួតទៅពាក់កណ្ដាល នៃរដូវកាលក្នុងស្រុករបស់ពួកគេ ដើម្បីជៀសវាងកម្ដៅរដូវក្ដៅដ៏ខ្លាំងរបស់ប្រទេសកាតា៕
ប្រភព ៖ theguardian.com
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?