កីឡា
ក្រូអាត និងប្រេស៊ីល ទម្លាក់ក្រុមអាស៊ីឡើងវគ្គ៨ក្រុម
ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាតបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយជើងឯកពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា បន្ទាប់ពីបានយកឈ្នះក្រុមអាស៊ី ជប៉ុន ដោយការទាត់ប៉េណាល់ទីកាត់សេចក្តីក្នុងលទ្ធផល ១-៣ បន្ទាប់ពីស្មើគ្នា ១-១ ក្នុងពេល៩០នាទី និងថែមម៉ផង១៥នាទីពីរដង នៅវគ្គ១៦ក្រុមចុងក្រោយ។

ការប្រកួតវគ្គទី១ ក្រូអាតធ្វើការវាយសម្រុកខ្លាំងតាំងពីដើមវគ្គរហូតដល់ជិតចុងវគ្គទី១ ប៉ុន្តែជប៉ុនបានការពារយ៉ាងល្អនិងបង្កើតឱកាសគ្រោះថ្នាក់ជាញឹកញាប់តាមរយៈការវាយបក និងបញ្ជូនបាល់យ៉ាងល្អៗពីស្លាបខាងឆ្វេង។ នៅចុងវគ្គទី១ ជប៉ុនគ្រប់គ្រងបាល់បានយ៉ាងល្អ និងទទួលបាល់ជ្រុង ហើយលើកចូលផ្តល់ឲ្យខ្សែប្រយុទ្ធ D. Maeda ទាត់ចូលទីបានសម្រេចដើម្បីនាំមុខ ១-០ នៅនាទី៤៣។ យ៉ាងណា នៅវគ្គទី២ ក្រូអាតតាមស្មើ ១-១ នៅនាទី៥៥ ដោយកីឡាករ Perisic ដែលលទ្ធផលនេះរក្សារហូតចប់ការប្រកួត។


ចំណែកការប្រកួតពាក់កណ្តាលរាត្រី ប្រេស៊ីល ទទួលបានជ័យជម្នះលើកូរ៉េខាងត្បូង ដោយលទ្ធផល ៤-១ ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។ ៤គ្រាប់របស់ប្រេស៊ីលរកបានត្រឹមតែ៣៦នាទីនៃវគ្គទី១គឺដោយកីឡាករវ័យក្មេង Junior ១គ្រាប់, តារាឆ្នើមទើបជាពីរបួស Neymar ១គ្រាប់, Richarlison ១គ្រាប់ និង Paqueta ១គ្រាប់។ ចំណែក១គ្រាប់របស់កូរ៉េខាងត្បូងរកបានដោយកីឡាករ Paik នៅនាទី៧៦។

រហូតដល់ពេលនេះ ក្រុមមកពីតំបន់អាស៊ីធ្លាក់អស់ហើយគឺជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី។
វគ្គ៨ក្រុមចុងក្រោយរកឃើញ៦ក្រុមហើយគឺ
-ហុល្លង់ vs អាហ្សង់ទីន
-ក្រូអាត vs ប្រេស៊ីល
-អង់គ្លេស vs បារាំង
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


