កីឡា
កូនប្រុសរបស់ Messi គប់ស្ករកៅស៊ូទៅកាន់អ្នកគាំទ្រក្នុងការប្រកួតរវាងអាហ្សង់ទីន ជាមួយ អូស្ត្រាលី
អាហ្សង់ទីន ទទួលបានជ័យជម្នះ ២-១ និងកក់កៅអីទៅវគ្គ ៨ ក្រុមចុងក្រោយ ដែលពួកគេនឹងប៉ះហូឡង់ ក្រោយយកឈ្នះអូស្ត្រាលី។

ខណៈពេលដែលក្រុមរបស់ Lionel Messi កំពុងបង្ហាញភាពខ្លាំងនៅលើទីលាន កូនប្រុសរបស់គេឈ្មោះ Mateo បានបង្កភាពគួរឲ្យខ្មាសនៅក្រៅទីលាន។
Lionel មានការភ្ញាក់ផ្អើល បន្ទាប់ពីត្រូវបានបង្ហាញពីប្រតិកម្មរបស់ក្រុមគ្រួសារមានវត្តមាននៅកីឡដ្ឋាន ក្រោយទទួលបានជ័យជម្នះ។ ប៉ុន្តែគេនឹងមិនមានការចាប់អារម្មណ៍ចំពោះសកម្មភាពមួយចំនួនផ្សេងទៀតរបស់ Mateo ក្នុងអំឡុងពេលការប្រកួតនោះទេ។

Mateo អាយុ ៧ ឆ្នាំ បានបង្ហាញពីអាកប្បកិរិយាមិនសមរម្យរបស់គេពីពេលថ្មីៗ ហើយបានឃើញវាកើតឡើងម្តងទៀតនៅឯកីឡដ្ឋាន Ahmad bin Ali នៅពេលគេគប់ស្ករកៅស៊ូដែលទំពាចូលក្នុងហ្វូងអ្នកគាំទ្រ។
Antonella ភរិយារបស់ Lionel មិនសប្បាយចិត្តនឹងសកម្មភាពរបស់ Mateo ហើយបានស្ដីបន្ទោសគេភ្លាមៗ។
Messi នឹងចូលរួមប្រកួតនៅពេល អាហ្សង់ទីន ប៉ះហូឡង់ ក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយរបស់ពួកគេ ដែលគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃសុក្រ ទី ០៩ ខែធ្នូ៕
ប្រភព ៖ givemesport.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


