កីឡា
រួមពូលជាមួយកម្ពុជា ប៉ុន្តែគ្រូហ្វីលីពីន ចាត់ទុកក្រុម ៤ នេះជាក្រុមខ្លាំង មានភាគរយឈ្នះជើងឯក AFF Cup 2022
លោក Josep Ferré Ybarz គ្រូបង្វឹកក្រុមជម្រើសជាតិហ្វីលីពីន បានចាត់ទុកក្រុម ៤ ថៃ, វៀតណាម, ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ជាក្រុមខ្លាំងមានភាគរយឈ្នះជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ (AFF Mitsubishi Electric Cup 2022) ខណៈក្រុមនេះក៏រួមពូលជាមួយកម្ពុជា។

និយាយដូច្នេះគឺនៅក្រោយក្រុមរបស់លោកបានបញ្ចប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយ វៀតណាម កាលពីម្សិលមិញ ដែលបញ្ចប់ទៅដោយចាញ់ម្ចាស់ផ្ទះវៀតណាម ០-១ នៅចុងម៉ោង។

“ប្រសិនបើខ្ញុំត្រូវចង្អុលបង្ហាញ ខ្ញុំគិតថា វៀតណាមជាក្រុមខ្លាំងបំផុតនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែក្នុងវិស័យកីឡាបាល់ទាត់គឺមិនអាចទស្សន៍ទាយអ្វីទាំងអស់។ ក្នុងក្រុមយើង ថៃ និងឥណ្ឌូណេស៊ី ក៏មានក្រុមខ្លាំងដែរ ខ្ញុំគិតថាមានបួនក្រុម។ វៀតណាម ថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី នឹងប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីដណ្ដើមជើងឯក»។ គ្រូបង្វឹកហ្វីលីពីនបាននិយាយ។

បុរសសញ្ជាតិអេស្ប៉ាញរូបនេះទើបតែចូលមកដឹកនាំហ្វីលីពីន បានប្រហែល ១ សប្ដាហ៍ប៉ុណ្ណោះ ខណៈប្រកួតកាលពីម្សិលមិញពួកគេបានលេងការពារច្រើន ជាពិសេសនៅវគ្គទី ១ ដែលនេះជាហេតុនាំឲ្យបរាជ័យត្រឹមតែ ១ គ្រាប់ គ្រាដែលក្រុមនេះភាគច្រើនមានកីឡាករយុវជន។ នេះបើតាមការបញ្ជាក់ដោយ លោក Josep ដដែល។
គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ហ្វីលីពីន ស្ថិតក្នុងពូល A ជាមួយកម្ពុជា, ក្រុមការពារតំណែងជើងឯក ថៃ, ឥណ្ឌូណេស៊ី និងប្រ៊ុយណេ។ ក្រុមដែលមានរហស្សនាម ‘ឆ្កែអនាថា’ មួយនេះ នឹងត្រូវជួបកម្ពុជា ក្នុងជំនួបបើកឆាក នៅថ្ងៃទី ២០ ខែធ្នូ ខាងមុខនេះ នៅរាជធានីភ្នំពេញ៕
ប្រភព ៖ zing news.vn
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


