Connect with us

កីឡា

ប្រធានក្លិប​នៅ​លីគអារ៉ាប៊ីសាអូឌីត ទីបំផុតចេញមកនិយាយអំពី Cristiano Ronaldo

បានផុស

នៅ

ប្រធានក្លិប Al Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីតបានចេញមកនិយាយអំពី Cristiano Ronaldo ចំពេលក៏មានការចាប់អារម្មណ៍ពីក្លិបតោខៀវ Chelsea ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចដែលបានរាយការណ៍ដោយ Fabrizio Romano ប្រធានក្លិប Al Nassr ថ្មីៗនេះបានធ្វើអត្ថាធិប្បាយលើកិច្ចព្រមព្រៀងដែលក្លិបរបស់លោករៀបចំសម្រាប់ Cristiano Ronaldo។

និយាយអំពីស្ថានភាពនេះ ប្រធានក្លិប Al Nassr លើក​ឡើង​ថា «Cristiano ជាប់រវល់ជាមួយ World Cup ថ្មីៗនេះ ហើយខ្ញុំមិនរំពឹងថាគាត់នឹងចរចាជាមួយនរណាម្នាក់ទេ។ យើងនឹងមិននិយាយអំពីកីឡាករផ្សេងទៀតទេ ខ្ញុំសូមជូនពរឱ្យ Cristiano ជួបតែរឿងល្អជាមួយនឹងការសម្រេចចិត្តណាមួយ។ វាពិតជាមានការដាក់សំណើរពីក្លិបអារ៉ាប៊ីសាអូឌីត ហើយមានតម្លៃ ២០០លានអឺរ៉ូក្នុងមួយឆ្នាំ»។

Chelsea ក៏​ចាប់​អារម្មណ៍លើ Ronaldo ហើយកំពុងសម្លឹងរកការចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ក្នុងខែមករា ប៉ុន្តែអាច​នឹងស្វែងរកជម្រើសកីឡាករក្មេងជាងនេះ៕

ប្រភព៖ si.com
អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម