កីឡា
អាហ្សង់ទីន ចេញវីដេអូបុណ្យណូអែលពិសេសបំផុត អរគុណ Messi
ប្រទេសអាហ្សង់ទីន បានចេញវីដេអូបុណ្យណូអែលដ៏ពិសេស ដែលបង្ហាញក្មេងប្រុសម្នាក់រកឃើញពានរង្វាន់ World Cup នៅក្រោមដើមឈើរបស់គាត់ ខណៈពួកគេអះអាងថាជា “អំណោយដ៏មានតម្លៃបំផុត”។

កីឡាករ Lionel Messi បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន គ្រងតំណែងជើងឯកពិភពលោកជាលើកទីបី ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
បន្ទាប់ពីយកឈ្នះបារាំង នៅប្រទេសកាតា ក្រុមជម្រើសជាតិអាហ្សង់ទីន បានវិលត្រឡប់មកជួបអ្នកគាំទ្រដ៏រីករាយក្នុងទីក្រុង ប៊ុយណូសែ ដើម្បីដង្ហែពានរង្វាន់ បើទោះបីជាការអបអរ ត្រូវបានកាត់បន្ថយដោយសារឈុតឆាកហិង្សាដ៏អាក្រក់ក៏ដោយ។

គេជឿថា កីឡាករ Messi វ័យ៣៥ឆ្នាំ នឹងទៅលេងផ្ទះ Rosario របស់គាត់សម្រាប់ថ្ងៃបុណ្យណូអែល ហើយឥឡូវ ដើម្បីប្រារព្ធពិធីនេះ វីដេអូដ៏កក់ក្តៅមួយត្រូវបានចេញផ្សាយ ដែលបង្ហាញពីកុមារា បើកប្រអប់ពានរង្វាន់។
ទន្ទឹមនឹងវីដេអូដែលបង្ហោះលើបណ្ដាញសង្គមនេះ មាន Caption សរសេរថា “សូមអរគុណ ប៉ាប៉ា Lionel។ អំណោយដ៏មានតម្លៃបំផុតគឺបានមកដល់ផ្ទះហើយ។ សូមអបអរសាទរដល់ប្រជាជនអាហ្សង់ទីនទាំងអស់!”។
នៅប្រទេសអាហ្សង់ទីន សាន់តាក្លូស ត្រូវបានគេស្គាល់ថាជា ប៉ាប៉ា ណូអែល ប៉ុន្តែឈ្មោះត្រូវបានគេផ្លាស់ប្តូរ ដើម្បីបង្ហាញជាការគោរពចំពោះកីឡាករឈ្នះពានរង្វាន់ Ballon d’Or ប្រាំពីរសម័យ។
ចង់ដឹងថាវីដេអូនេះពិសេសប៉ុនណា តោះទៅទស្សនាទាំងអស់គ្នា!
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


