កីឡា
ឈ្នះពានច្រើនបុណ្ណឹងហើយ តែ Messi នៅចាញ់កីឡាករមួយរូប
កីឡាករ Lionel Messi ទើបតែជួយឲ្យអាហ្សង់ទីន ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា។

ក្រោយឈ្នះ World Cup, Messi ត្រូវបានគេហៅថាជាស្តេចបាល់ទាត់លើលោក ដោយទទួលបានពានជាច្រើននៅក្នុងអាជីពរបស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ Messi មិនមែនជាកីឡាករបាល់ទាត់ដែលឈ្នះពានរង្វាន់ ច្រើនជាងគេលើពិភពលោកនោះទេ។
កីឡាករដែលកំពុងកាន់កាប់ពានរង្វាន់ច្រើនជាងគេលើពិភពលោកគឺ Dani Alves របស់ក្លិប UNAM PUMAS ដោយគាត់ឈ្នះពានចំនួន៤៣ ខណៈ Messi ទើបឈ្នះបាន៤២ប៉ុណ្ណោះ។

ខ្សែការពារសញ្ជាតិប្រេស៊ីល បានឈ្នះពានរង្វាន់អាជីពជាលើកដំបូងរបស់ខ្លួន ជាមួយក្លិប Bahia នៅស្រុកកំណើត។ បន្ទាប់ពីឈ្នះពានរង្វាន់ចំនួន៥ក្នុងរយៈពេល៦ឆ្នាំជាមួយ Sevilla, Dani Alves បានផ្ទេរទៅ Barcelona ក្នុងតម្លៃ ២៣ លានផោន ហើយបន្តឈ្នះពានរង្វាន់ចំនួន ២៣ ក្នុងនោះរួមមានទាំងពានក្របខណ្ឌ La Liga ចំនួន៦ និង UEFA Champions League ចំនួន៣ ផងដែរ។
បន្ទាប់មក Alves ឈ្នះពាននៅ Juventus ២លើក, Paris Saint-Germain ៦លើក និង Sao Paulo ១លើក។

សម្រាប់ក្រុមជម្រើសជាតិ, Alves ឈ្នះពានរង្វាន់ Copa America និង Confederation Cup ២ៗដង និងមេដាយមាសបាល់ទាត់បុរសនៅទីក្រុងតូក្យូឆ្នាំ២០២០។ FIFA World Cup គឺជាពានរង្វាន់តែមួយគត់ ដែលគាត់មិនទទួលបាន។
អតីតមិត្តរួមក្រុមរបស់ Alves, កីឡាករ Lionel Messi គឺជាបេក្ខភាពនាំមុខគេ ក្នុងការបំបែកកំណត់ត្រារបស់គាត់។ កំពូលតារាអាហ្សង់ទីនរូបនេះ មានពានអាជីពចំនួន៤២ហើយនៅក្នុងដៃ ដោយថ្មីបំផុតគឺពាន FIFA World Cup។

Messi បានឈ្នះពានរង្វាន់អាជីពរបស់គាត់ចំនួន ៣៥ ដងនៅ Barcelona ចន្លោះឆ្នាំ២០០៤ ដល់២០២១ ហើយគាត់ឈ្នះពានរង្វាន់ចំនួន៥ ជាមួយជម្រើសជាតិរួមទាំង Copa America 2021 កាលពីឆ្នាំមុនផងដែរ។ អាហ្សង់ទីន ថែមទាំងឈ្នះមេដាយមាសអូឡាំពិកនៅទីក្រុងប៉េកាំងឆ្នាំ២០០៨ទៀតផង។
ចាប់តាំងពីចូលរួមជាមួយ Paris Saint Germain ក្នុងឆ្នាំ ២០២១, Lionel Messi បានឈ្នះពានរង្វាន់ចំនួន២ទៀតគឺ Ligue 1និង Trophee des Champions៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sports Adda
ចុចអាន៖ គិតខុសស្រឡះ! តាមពិត ស្រ្តីដែលរត់ឱប Messi មិនមែនជាម្តាយរបស់គាត់ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


