កីឡា
ដឹងការពិតហើយ រឿងថា ក្លិប Al Nassr បញ្ចប់កុងត្រាកីឡាករដែលមិនព្រមឲ្យអាវលេខ ៧ ទៅ Ronaldo
ថ្មីៗនេះ មានសារព័ត៌មានជាច្រើនបានចុះផ្សាយថា ម្ចាស់អាវលេខ៧នៅក្លិប Al Nassr ត្រូវបានក្លិបបញ្ចប់កុងត្រាដោយសារតែមិនព្រមប្រគល់លេខនេះ ឲ្យទៅកីឡាករ Ronaldo ប៉ុន្តែព័ត៌មាននេះ ត្រូវបានប្រធានក្លិបលោក Musalli Al Muammar ចេញមុខបដិសេធ។

កីឡាករ Jaloliddin Masharipov ត្រូវបានក្លិប Al Nassr ទិញចូលក្នុងឆ្នាំ២០២១។ នៅពេលនោះ កីឡាកររូបនេះបានគ្រងអាវលេខ៧ ដោយសារគេរំពឹងថា គាត់នឹងលេងល្អ។ ប៉ុន្តែគ្រប់យ៉ាងមិនដូចការគិតឡើយ។ នោះហើយជាមូលហេតុដែលកីឡាកររូបនេះ ត្រូវបានដាក់លក់កាលពីរដូវក្តៅមុន ហើយមកដល់រដូវកាលនេះ គាត់មិនអាចពាក់អាវលេខ៧បានទៀតទេ ប៉ុន្តែត្រូវពាក់លេខ៧៧វិញ។
សារព័ត៌មាន Sportshe បានបញ្ជាក់ថា ការផ្លាស់ប្តូរលេខអាវរបស់ Jaloliddin Masharipov គឺដោយសារតែគាត់ហៀបនឹងផ្ទេរទៅក្លិប Al Ahly របស់ប្រទេសអេហ្ស៊ីបទៅហើយ កាលពីរដូវក្តៅមុន ប៉ុន្តែត្រូវបរាជ័យវិញ។

ប្រធានក្លិប Al Nassr អះអាងថា “ដំបូងឡើយ អ្វីៗដំណើរការយ៉ាងល្អ ប៉ុន្តែនៅចុងបញ្ចប់ ស្រាប់តែ Masharipov សុំស្នាក់នៅវិញ។ ប៉ុន្តែអាវលេខ ៧ របស់គាត់ ត្រូវបានទុកសម្រាប់កីឡាករម្នាក់ទៀតរួចទៅហើយ។ Masharipov ប្រើលេខថ្មី គាត់ពេញចិត្តនឹងការពាក់អាវលេខ៧៧”។
ទោះបីជាយ៉ាងណាក៏ដោយ ការពន្យល់របស់លោក Al Muammar នៅតែមិនអាចធានាអនាគតរបស់ Masharipov បានទេ ព្រោះបច្ចុប្បន្ន ខ្សែបម្រើសញ្ជាតិអ៊ូសបេគីស្ថានរូបនេះ កំពុងតែត្រូវក្លិបដាក់លក់។
យោងតាមច្បាប់នៃលីគអារ៉ាប៊ីសាអូឌីត ក្លិបមួយអាចប្រើប្រាស់កីឡាករបរទេសបានអតិបរមា៧នាក់ក្នុងការប្រកួតមួយ ប៉ុន្តែបញ្ជីឈ្មោះកីឡាករបរទេសរបស់ក្លិប Al Nassr បានកើនដល់៩នាក់ទៅហើយ បន្ទាប់ពីទិញ Ronaldo៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Vietnam Posts
ចុចអាន៖ ដឹងហើយ ថ្ងៃដែល Ronaldo ចូលលេងប្រកួតដំបូងឲ្យក្លិប Al Nassr

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
បច្ចេកវិទ្យា១ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ