កីឡា
កីឡដ្ឋានបាល់ទាត់ ប្រែក្លាយទៅជាសមរភូមិ! កីឡាករវាយទាត់ធាក់គ្នាពេញទីលាន
ឈុតឆាកដ៏ច្របូកច្របល់ បានកើតឡើងក្នុងអំឡុងការប្រកួតបាល់ទាត់នៅប្រទេសកូស្តារីកា រវាងក្រុមម្ចាស់ផ្ទះ Guanacasteca និងក្រុមភ្ញៀវ Liberia បន្ទាប់ពីកីឡាករក្រុមទាំង២ ចាប់ផ្តើមឈ្លោះគ្នានៅលើទីលាន។

វីដេអូ បង្ហាញពីកីឡាករក្រុមទាំងពីរ ដាល់ និងទាត់ធាក់គ្នាទៅវិញទៅមក បន្ទាប់ពីភាពតានតឹងបានផ្ទុះឡើងក្នុងការប្រកួត ហើយការប្រកួតត្រូវបានផ្អាកជាបណ្តោះអាសន្ន។

ការប្រកួតនេះចំណាយពេលត្រឹមតែ២៦នាទីប៉ុណ្ណោះ ដោយក្រុមម្ចាស់ផ្ទះកំពុងត្រូវក្រុមភ្ញៀវនាំមុខដោយលទ្ធផល ២-១។

ដំបូង ខ្សែប្រយុទ្ធ Steven Williams របស់ក្រុម Guanacasteca អាចត្រូវបានគេឃើញ ព្យាយាមឡើងជង្គង់ហោះទៅលើកីឡាករម្នាក់របស់ក្រុម Liberia។

នៅចុងបញ្ចប់នៃវីដេអូ កីឡាករ Williams ត្រូវបានបុគ្គលិកនាំចេញពីទីលាន បន្ទាប់ពីគូប្រជែង ធាក់គាត់ផ្ទប់ទៅនឹងដីដើម្បីសងសឹក។

មន្ត្រីនៃការប្រកួត បានផ្អាកការប្រកួតនេះ បន្ទាប់ពីអំពើហិង្សាផ្ទុះឡើង ហើយក្រោយមកបានប្រកាសថា ការប្រកួតនឹងបន្ត ដោយចាប់ពីដើមតង់ទីពីរតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមទាំង២បានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ៣-៣។

គួរបញ្ជាក់ថា ក្រុមទាំងពីរមានការប្រជែងគ្នាយ៉ាងស្វិតស្វាញ ចាប់តាំងពីក្រុម Liberia ឡើងមកលេងក្របខ័ណ្ឌកំពូលកូស្តារីកាក្នុងឆ្នាំ១៩៧៧ ដែលនេះមានន័យថា មានក្រុមចំនួនពីរត្រូវតំណាងឲ្យតំបន់ Guanacasteca នៅក្នុងលីគ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ឥណ្ឌូណេស៊ី ប្រកាសបង្កើតក្រុមស្វែងរកការពិត ករណីរត់ជាន់គ្នាក្នុងកីឡដ្ឋាន បាល់ទាត់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


