ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ប្រកាសបង្កើតក្រុមស្វែងរកការពិត ករណីរត់ជាន់គ្នាក្នុងកីឡដ្ឋាន បាល់ទាត់
ប្រទេសឥណ្ឌូណេស៊ី នឹងបង្កើតក្រុមស្វែងរកការពិតឯករាជ្យមួយ ដើម្បីស៊ើបអង្កេតការរត់ជាន់គ្នាក្នុងកីឡដ្ឋានបាល់ទាត់ ដែលបណ្តាលឲ្យមនុស្ស ១២៥ នាក់ស្លាប់។

រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខឥណ្ឌូណេស៊ី លោក Mahfud MD បាននិយាយថា ការស៊ើបអង្កេតលើសោកនាដកម្មកាលពីយប់ថ្ងៃសៅរ៍នៅទីក្រុង Malang មានគោលបំណងរកឲ្យឃើញនូវអ្វីដែលបានកើតឡើង និងកំណត់អត្តសញ្ញាណជនល្មើស។
គ្រោះមហន្តរាយនេះ បានចាប់ផ្តើមបន្ទាប់ពីក្រុមបាល់ទាត់ Arema ប្រកួតចាញ់ក្រុមភ្ញៀវ ក្នុងដីខ្លួនឯងជាលើកដំបូងសម្រាប់រយៈពេល ២៣ ឆ្នាំមកនេះ។

នៅពេលដែលអ្នកគាំទ្រសម្រុកចូលទីលាន ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដែលជាហេតុជំរុញឲ្យអ្នកគាំទ្រភ័យស្លន់ស្លោ រត់ទៅរកច្រកចេញ។
អ្នកខ្លះថប់ដង្ហើមក្នុងភាពចលាចលនេះ ចំណែកអ្នកខ្លះទៀតត្រូវគេជាន់ដល់ស្លាប់។ មន្ត្រីប៉ូលិសពីរនាក់ស្ថិតក្នុងចំណោមអ្នកស្លាប់នៅកីឡដ្ឋាន រួមទាំងកុមារ១៧នាក់ផងដែរ។

កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី Joko Widodo បានបញ្ជាឲ្យមានការស៊ើបអង្កេតលើសោកនាដកម្មនេះ ត្រួតពិនិត្យសុវត្ថិភាពនៃការប្រកួតបាល់ទាត់ទាំងអស់ និងកែលម្អ សុវត្ថិភាពឡើងវិញ។
លោក Widodo និយាយថា “ខ្ញុំសោកស្តាយយ៉ាងខ្លាំងចំពោះសោកនាដកម្មនេះ ហើយខ្ញុំសង្ឃឹមថា សោកនាដកម្មបាល់ទាត់បែបនេះ នឹងលែងកើតមានទៀតហើយ ក្នុងប្រទេសរបស់យើង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ កុមារ ១៧នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ នៅ ឥណ្ឌូណេស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


